ទាន់ហេតុការណ៍
ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​!
0

គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​បាន​រៀបចំ​សន្និបាត​បូក​សរុប​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០២២ និង​ទិសដៅ​ភារកិច្ច​អនុវត្ត​ឆ្នាំ​២០២៣

គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​បាន​រៀបចំ​សន្និបាត​បូក​សរុប​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០២២ និង​ទិសដៅ​ភារកិច្ច​អនុវត្ត​ឆ្នាំ​២០២៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ដំណើរ​ឆ្ពោះ​ទៅ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ សម្រាប់​មណ្ឌល​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ បាន​រៀបចំ​សន្និបាត​បូក​សរុប​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០២២ និង​ទិសដៅ​ភារកិច្ច​អនុវត្ត​ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​។ ជាមួយគ្នានេះ អង្គសន្និបាត បានប្រកាស​នូវ​បេក្ខភាព​ពេញសិទ្ធិ និង​បេក្ខភាព​បម្រុង សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ ដោយ​បេក្ខជន​ពេញសិទ្ធិ រួមមាន ឯកឧត្តម សាយ សំ​អាល់ ឯកឧត្តម តឹក​រ៉េត សំរេច និង​ឯកឧត្តម សូ ខន​ឫទ្ធី​គុណ​។ ចំណែក​បេក្ខជន​បម្រុង រួមមាន ឯកឧត្តម ចេវ គឹម​ហេង ឯកឧត្តម នេន ម៉ា​ល័យ និង​ឯកឧត្តម តា​ក វណ្ណ​ថា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម សាយ សំ​អាល់ បាន​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា​គណបក្ស​ក្រសួង ខេត្ត ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត ជា​ពិសេស​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ផ្តល់​ទំនុកចិត្ត​ដល់​ឯកឧត្តម និង​សហការី​ឈរឈ្មោះ​ជា​បេក្ខភាព​ពេញសិទ្ធិ និង​បេក្ខភាព​បម្រុង​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣​ខាងមុខនេះ​។​
​ជាមួយគ្នានេះ ឯកឧត្តម បាន​ថ្លែង​នូវ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក​សមាជិកា​គណបក្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ដែល​បាន​លះបង់​កម្លាំងកាយ ចិត្ត ប្រាជ្ញា​ស្មារតី​គ្រប់បែប​យ៉ាង​ដើម្បី​រក្សា​លំនឹង​របស់​កម្ពុជា បន្ត​កិច្ច​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។ ការខិតខំ​បំពេញ​តួនាទី​ភារកិច្ច​ទៅតាម​ការចាត់តាំង តួនាទី ភារកិច្ច​រៀងៗ​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ឯកឧត្តម លោកជំទាវ ជា​ក្រុមការងារ និង​សមាជិក​សមាជិកា​ទាំងអស់ បាន​ទទួល​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ឱ​កត់សម្គាល់​ជាច្រើន​នៅក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដែល​បាន​ក្លាយជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ឈាន​ទៅ​សម្រេច​សមិទ្ធផល​ថ្មីៗ​ជា​ប្រវត្តិសាស្ត្រ​ជូន​គណបក្ស ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​បន្ត​ទៀត​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ឱ្យដឹងថា ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​មួយ​តូច​ច្រឡឹង ប៉ុន្តែ​ពោរពេញ​ដោយ​សក្តានុពល​ដែល​ជួយ​ដល់​ដំណើរ​របស់​កម្ពុជា​បន្ត​ទៅមុខទៀត​។​

​ក្នុង​នាម​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត ឯកឧត្តម សាយ សំ​អាល់ បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​សមាជិក​សមាជិក បន្ត​កៀរគរ និង​ពន្យល់​ដល់​អ្នក​ដែល​មិន​ទាន់​គាំទ្រ​ឱ្យ​មក​គាំទ្រ​ចូលរួម​ជីវភាព​នយោបាយ​គណបក្ស ក្នុង​បុព្វហេតុ​រួម​គ្នា​រក្សា​សុខ​សន្តិភាព កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាមួយ​គ្នា​បន្ត​ទៀត​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ក្នុងនាម​យើង​ជា​សមាជិក​គណបក្ស ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់​នូវ​អ្វី​ដែល​យើង ឬ​បក្ស​យើង​ធ្វើ ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិមា​តុ​ភូមិ​។ ជាពិសេស ត្រូវ​ចូលរួម​ការពារ បដិសេធ រាល់​ទង្វើ​ទាំងឡាយណា​ដែល​ជា​ការ​ញុះញង់ បំបែកបំបាក់​ជាតិ បំផ្លាញ​ឧត្តម​ប្រយោជន៍​ជាតិ និង​ទប់ស្កាត់​ផែនការ​បំផ្លិចបំផ្លាញ​សុខសន្តិភាព ចលនា​បដិវត្តន៍​ពណ៌ និង​សកម្មភាព​បង្ក​ភាពចលាចល​ក្នុងសង្គម ដែល​បង្កឡើង​ដោយ​ក្រុម​ជន​អគតិ និង​ពួក​ជ្រុលនិយម ដែលជា​អ្នក​ប្រជាធិបតេយ្យ​ក្លែងក្លាយ​។​

​គួរ​បញ្ជាក់​ឱ្យដឹងថា អង្គសន្និបាត ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម គួច ចំរើន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់​ខេត្ត​ព្រះសីហនុ និង​សមាជិក​សមាជិកា​គណបក្ស ជាង​១​ពាន់​នាក់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល