ទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា (មានវីដេអូ) - កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games)
0

​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​រៀបចំ​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្មវស្សា គម្រប់​ខួប ៨៤ យាង​ចូល ៨៥ ព្រះវស្សា សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ស្វាយរៀង​)៖​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងនាម​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ព្រមទាំង​លោក លោកស្រី គណៈ​កិត្តិយស​សាខា និង​គណៈកម្មាធិការ​សាខា ថ្នាក់ដឹកនាំ​-​មន្ត្រី បុគ្គលិក យុវជន​កាកបាទក្រហម​កម្ពុជា ព្រមទាំង​យាយជី តាជី ជាច្រើន​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែ​មិថុនា​ឆ្នាំ​២០២០ បាន​រៀបចំ​ពិធី​ចម្រើន​ព្រះ​ប​រិត្ត នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៩ អង្គ ដើម្បី​ថ្វាយ​ព្រះ​រាជកុសល ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​វស្សា គម្រប់​ខួប ៨៤ យាង​ចូល ៨៥ ព្រះវស្សា សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សិរី​ភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ ។​

ក្នុងឱកាស​ដ៍​វិសេសវិសាល​នេះ​លោក​វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​អាន​សារលិខិត​ថ្វាយព្រះពរ សម្តេច​ព្រះមហាក្សត្រី នរោត្ដ​មមុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ជា​ព្រះប្រធាន កិត្តិយស​កាកបាទក្រហម​កម្ពុជា ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់ ៨៤ យាង​ចូល ៨៥ ព្រះវស្សា ។ ទូលព្រះបង្គំ​យើងខ្ញុំ ទាំងអស់គ្នា ជា​គណៈ​កិត្តិយស​សាខា​គណៈកម្មាធិការ​សាខា អនុសាខា មន្ត្រី​ប្រតិបត្តិ​សាខា ទីប្រឹក្សា​យុវជន​អ្នកស្មគ្រ័ចិត្ត​កាកបាទ​ក្រហម​កម្ពុជា ទូ​ទាំង​ខេត្ដ​ស្វាយរៀង សូម​ព្រះ​បរម​រាជានុញ្ញាត ដ៏​ខ្ពង់ខ្ពស់ ធ្វើ​អភិវន្ទន​កិច្ច លំឱនកាយ​ចំពោះ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា និង​ក្រាបបង្គំ​ទូល​ថ្វាយ​នូវ​អំណរ​សាទរ​រីករាយ​ក្រៃលែង ប្រកប​ដោយ​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ​ចំពោះ​សម្តេច ព្រះមហាក្សត្រី នរោត្ដ​មមុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ឱកាស​ដ៏​មហា​នក្ខត្ដឫក្ស​អធិកអធ​ម នៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់ ៨៤ យាង​ចូល ៨៥ ព្រះវស្សា ។

​ស្ថិត​ក្នុង​បរិយាកាស​ដ៏​មង្គល​ប្រពៃ​ថ្លៃថ្លា​នេះ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ ប្រណម្យ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្កិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក មាន​ទេវតា ទាំង​មួយ​ម៉ឺន​លោកធាតុ មហិទ្ធិឫទ្ធិ​ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម គោ​រាគៈ​ទេវី បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យានី​ខ្មែរ គ្រប់​ព្រះអង្គ និង​តេជៈ​បារមី ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ សូម ព្រះ​មេត្ដា​ជួយ​ប្រោះព្រំ​គាំពារ​ថែរក្សា​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង សូម​ទ្រង់​ប្រកបដោយ ពុទ្ធពរ​ទាំង​បួន ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​សព្ទសាធុការពរ​បវរ​មហាប្រសើរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​ទ្រង់​គង់ប្រថាប់​ជា​ព្រះប្រមុខរដ្ឋ និង​ជា​ម្លប់​ត្រជាក់ត្រជុំ​ដល់​ប្រជារាស្ដ្រ​ខ្មែរ​ជា​កូន​-​ចៅ របស់​ព្រះអង្គ​បាន​ជ្រកកោន រស់នៅ​ប្រកប​ដោយ សុខសន្ដិភាព សេចក្ដីសុខក្សេមក្សាន្ដ និង​រុងរឿង​ថ្កុំថ្កើង​ជានិច្ច​និរន្ដរ៍​ដរាប​ត​រៀង​ទៅ ។ បន្ទាប់មក​លោក​ស្រី​កិត្តិ​សង្គហ​បណ្ទិត ម៉ែន សំអន ក្នុងនាម​គណៈ​កិត្តិយស​សាខា ព្រមទាំង​លោក លោកស្រី គណៈ​កិត្តិយស គណៈកម្មាធិការ​សាខា មន្ត្រី ក្រុម​ប្រតិបត្តិ​សាខា បាន​និមន្តរ ព្រះ​មេគណ​ខេត្ត ព្រះ​មន្ត្រី​សង្ឃ​ខេត្ត​ចំនួន ៩ អង្គ​ចម្រើន​ព្រះ​បរិត្ត​ថ្វាយព្រះពរ​ជ័យ រួច​រាប់ បាត្រ​ជា​កិច្ច បញ្ចប់​កម្មវិធី​បុណ្យ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល