ស្រុកពញាឮ ៖ បន្ទាប់ពីបញ្ចប់ សង្ក្រាន្តភ្នំព្រះរាជទ្រព្យ អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រួចរាល់ ខ្ញុំបានដឹកនាំសហការី មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ក្នុងខេត្តកណ្តាល ចូលរួមធ្វើ «សមាធិ» នៅវត្តពុទ្ធមណ្ឌល ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល។
“សមាធិគឺជាវិធីសាស្ត្រមួយដើម្បីអភិវឌ្ឃនូវលក្ខខណ្ឌដ៏មានប្រយោជន៏នៃចិត្ត ។ យើងបដិបត្តិធ្វើតាមវិធីនេះម្តងហើយម្តងទៀតដើម្បីបង្កើតនូវលក្ខខណ្ឌនានានៃចិត្តទាល់តែលក្ខខណ្ឌទាំងនោះក្លាយជាទម្លាប់មួយ” ។
សារៈប្រយោជន៏នៃ «សមាធិ » មានលក្ខខណ្ឌ នៃចិត្តដ៏មានប្រយោជន៏ផ្សេងៗគ្នាជាច្រើន ដែលយើងអាចបង្កើតបានតាមរយៈនៃការធ្វើសមាធិ ៖
– អារម្មណ៏រិតតែធូរស្បើយនិងកាត់បន្ថយស្ត្រិះ
– អារម្មណ៏រិតតែមានការយកចិត្តទុកដាក់និងមិនស្ពឹកស្រពន់(មិនយឿត)
– មានអារម្មណ៏រិតតែស្ងប់និងមិនមានការព្រួយបារម្ភជាប់រហូត
– មានការយល់ដឹងអំពីខ្លួនឯងអំពីជីវិតនិងយល់ដឹងអំពីអ្នកដ៏ទៃរិតតែច្បាស់
– មានអារម្មណ៏វិជ្ជមានរិតតែច្រើនដូចជាសេចក្តីស្រលាញ់និងសេចក្តីមេត្តា ! ៕