ទាន់ហេតុការណ៍
លោក អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះ ត្រួតពិនិត្យ មើលវឌ្ឍភាពការងារស្ថាបនាផ្លូវនៅមុខទីស្តីការគណៈរដ្ឋមន្រ្តី - ​លោក សោម ពិសិដ្ឋ ដឹកនាំ​កិច្ចប្រជុំ​គណ​:​បញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្ត​កែប​ - សេចក្តីជូនដំណឹង - ​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក​ហ៊ុន​ម៉ាណែត និង​លោកជំទាវ​ឧបត្ថម្ភ​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ខ្វះខាត ចំនួន​១០​គ្រួសារ នៅ​ភូមិ​កោះ​សោម ឃុំ​អង្កោល បាន​ទទួល​អំណោយ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កែប​ - លោក គង់សោភ័ណ្ឌអភិបាល ខេត្តកណ្តាល បានអញ្ជើញ ក្នុងកិច្ចប្រជុំ ពិភាក្សាដោះស្រាយ ដីធ្លីមួយ ចំនួនក្នុងស្រុក កៀនស្វាយ ខេត្តកណ្តាល - លោក នុត ពុធដារ៉ា អភិបាលរង ខេត្តកណ្ដាល ជំរុញអោយអភិបាលក្រុង/ ស្រុក និងមន្ទីរ អង្គភាព ពាក់ព័ន្ធ ត្រូវឆ្លើយតបនូវរាល់លិខិតរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ នឹងការចុះផ្សាយរបស់សារព័ត៌មាន អោយបានលឿន និង ទទួលយកបាន! - លោក គីម រិទ្ធី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង លោក ខណ្ណារ៉ា អេលីត ជាប្រធានការិយាល័យគយ និង រដ្ឋករជ្រៃធំ នៃសាខាគយរដ្ឋករ ខេត្តកណ្ដា ជំនួសលោក មួង ដារ៉ា - ​កិច្ចប្រជុំ​ស្តីពី​ការចុះ​ធ្វើ​សវនកម្ម​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ ២០១៩ និង​ឆ្នាំ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​ខេត្ត​ - សម្ដេច​តេជោ ហ៊ុន សែន អបអរសាទរ​ទិវា​មច្ឆា​ជាតិ ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០
0

​មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ លោក​មេបញ្ជាការរង ដែល​មាន​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!

​មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ លោក​មេបញ្ជាការរង ដែល​មាន​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!

នា​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​-​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ មេញ្ជា​ការរង​, នាយរង​សេនាធិការ​,​នាយ​ការរិយាល័យ និង​បងប្អូន​នាយ​អាវុធហត្ថ​ជាច្រើនរូប​ទៀត បាន​ចុះ​ទៅ​សួរ​សុខ​ទុក លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ជម្ងឺ​ប្រចាំកាយ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ព្យាបាល​តម្រងនោម​ភ្នំពេញ ។​

​កាយវិកា​ដ៏​សប្បុរស​និង​ការយកចិត្តទុកដាក់ របស់​មេ​បញ្ជាការ​រូបនេះ គឺជា​ទម្លាប់​ដែល​លោក​តែង​អនុវត្ត ជាប់​ជាប្រចាំ​ជា​រៀង​រហូត​មក​ហើយ ដោយ​រាល់​លើក ដែល​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចុះ​សួរសុខទុក្ខ​ចំពោះ​អ្នក​ក្រោម​ឱវាទ​ដែល​មាន​ជម្ងឺ គឺ​លោក​តែងតែ បាន​នាំយក​នូវ ថវិកា​និង​គ្រឿង​បរិភោគ​មួយចំនួន​ទៅ​ជូន​អ្នកជំងឺ​ទុកជា​អំណោយ​និង​ជួយ​សម្រាល​បន្ទុក​ព្យាបាល​ឬ​ចេញថ្លៃ​ព្យាបាល​ជូន​អ្នកជំងឺ​ទាំងស្រុង​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​។​

​ក្នុងឱកាស​សួរសុខទុក្ខ​នា​ថ្ងៃនេះ ក៏​មិន​ខុស​ពី​ទម្លាប់​មុនៗ​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​សម្ដែង​នូវ​មនោសញ្ចេតនា​និង​ទឹកចិត្ត​ព្រួយបារម្ភ​ចំពោះ អ្នកជំងឺ និង​បាន​នាំយក​ថវិកា ៥​លាន​៨​សែន​រៀល (​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក រ័ត្ន ស្រ៊ាង ចំនួន​៤​លាន​រៀល និង​ថវិកា​ចូលរួម​ចំណែក​របស់ មេញ្ជា​ការរង​, នាយរង​សេនាធិការ​,​នាយ​ការរិយាល័យ ដែល​ទៅ​ជា​មួយ​ចំនួន​១​លាន​៨​សែន​រៀល​) រួម​នឹង ភេសជ្ជៈ ០៦​កែស ផ្លែឈើ​ស្រស់ ០១​កន្ត្រក ប្រគល់​ជូន​អ្នក​ជម្ងឺ ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ ក្នុងការ​សម្រាក​ព្យាបាល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang»ា | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com