ប្រសិនបើអ្នកនិយាយតែពាក្យពិត អ្នកមិនចាំបាច់ចងចាំរឿងគ្រប់យ៉ាងនោះទេ ក្នុងន័យនេះ ខ្ញុំចង់បញ្ជាក់ថា បើអ្នកជាមនុស្សដែលនិយាយតែពាក្យពិត និង មិនមួលបង្កាច់ ឬ បំភ្លៃការពិតទេនោះ គឺមិនចាំបាច់ព្យាយាមចងចាំគ្រប់ពាក្យ ដែលអ្នកនិយាយនោះឡើយ ប៉ុន្តែសម្រាប់មនុស្សដែលចូលចិត្តនិយាយកុហក ឬ និយាយពីសទៅខ្មៅពីខ្មៅទៅសនោះ គឺដាច់ខាតត្រូវតែចងចាំរាល់ពាក្យសម្ដីដែលខ្លួននិយាយ បើមិនដូច្នោះទេ ប្រាកដជាគេជាន់កែងមិនខាន។ ដូច្នេះហើយ គួរតែធ្វើជាមនុស្សដែលផ្អែកលើការពិត និង មានចិត្តស្មោះត្រង់រាល់ពេលនិយាយស្ដីម្តងៗ៕