ទាន់ហេតុការណ៍
កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ក្នុង​ពិធី​ទទួល​វត្ថុ​បុរាណ​ខែ្មរ​ដែល​បាន​ប្រគល់ជូន​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ក្នុង​ពិធី​ទទួល​វត្ថុ​បុរាណ​ខែ្មរ​ដែល​បាន​ប្រគល់ជូន​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក ថ្ងៃ​សុក្រ ១១​រោច ខែ​ផល្គុន ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ទទួល​វត្ថុ​បុរាណ​ខ្មែរ​ដែល​បាន​ប្រគល់ជូន​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​វិមាន​សន្តិភាព នៃ​ទីស្ដីការ​នាយករដ្ឋមន្ត្រី​។

​ជា​កិច្ច​ចាប់ផ្ដើម​ថ្លែង​នូវ​សុន្ទ​ក​ថា សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៅ​កាន់​អង្គពិធី​ថា ថ្ងៃនេះ សម្តេច​ពិតជា​រីករាយ​បានទទួល​នូវ​វត្ថុ​បុរាណ​ខ្មែរ ដែល​ទទួលបាន​ពី​បរទេស​មក​វិញ ដែល​បាន​បាត់​ពី​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​សម្តេច​តេ​ជោបាន​ស្វាគមន៍​ដោយ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​ការវិលត្រឡប់​នៃ​ព្រលឹង​ដូនតា​ខ្មែរ​មក​វិញ​នាពេលនេះ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សុខសន្តិភាព គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ ដែលនាំឱ្យ​កម្ពុជា​ទទួលបាន​នូវ​ព្រលឹង​វប្បធម៌​ដូនតា​ខ្មែរ​ត្រឡប់​វិញ​។ សុខ​សន្តិភាព​បាន​ធ្វើឱ្យ​គ្រួសារ​អាទិទេព ព្រះ​ឥសូរ ព្រះ​ស្កន្ធ និង​ព្រះ​គណេស បាន​វិល​ជួប​គ្នា​វិញ ក្រោយ​បែក​គ្នា​ប្រមាណ​៤​ទសវត្សរ៍​កន្លងមក​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ក៏​អំពាវនាវ​ផងដែរ​ដល់​អ្នក​ដែល​កំពុង​កាន់កាប់​រត​ន​វត្ថុ​របស់​ខ្មែរ​មួយចំនួនទៀត សូម​ប្រគល់​មក​ឱ្យ​ខ្មែរ​វិញ​។​សម្តេច​តេជោ​បន្តថា កម្ពុជា​កំពុង​ធ្វើ​សមាហរណកម្ម​ខ្លួន​យ៉ាង​រហ័ស​ក្នុង​តំបន់ និង​អន្តរជាតិ ហើយ​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ក្នុង​ការថែរក្សា​សម្បត្តិ​មរតក​វប្បធម៌​មនុស្សជាតិ​។

​ពិធី​ទទួល​វត្ថុ​បុរាណ​ត្រឡប់​មក​កម្ពុជា​វិញ​នា​ថ្ងៃនេះ គឺជា​ព្រឹត្តិការណ៍​មាន​អត្ថន័យ​ដ៏​ឧត្តុង្គឧត្តម មិនមែន​សម្រាប់​តែ​ប្រជាជន​កម្ពុជា ដែល​ជា​ម្ចាស់​ដើម​ពិតប្រាកដ​នៃ​សម្បត្តិ​វប្បធម៌​នោះទេ ប៉ុន្តែ​ក៏​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​សារៈសំខាន់ នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​ប្រទេស​នានា និង​ការខិតខំ​ប្រឹងប្រែង​របស់​សហគមន៍ អន្តរជាតិ​នៅក្នុង​យុទ្ធនាការ​សកល​ប្រយុទ្ធ​ទប់ស្កាត់​អំពើ​ចោរកម្ម ការ​ចរាចរ និង​ការជួញដូរ​ខុស​ច្បាប់​នៃ​សម្បត្តិ​វប្បធម៌ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ​ទាំងមូល​ទៀតផង​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បាន ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​សហរដ្ឋអាមេរិក ចំពោះ​ការផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ក្នុង​ការទប់ស្កាត់ និង​បញ្ជូន​ត្រឡប់មកវិញ នូវ​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ និង​សម្តែង​ការកោតសរសើរ​ដល់​រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស សមត្ថកិច្ច​ពាក់ព័ន្ធ និង​ស្ថានទូត​ចក្រភព​អង់គ្លេស ប្រចាំ​នៅ​កម្ពុជា ដែល​ថ្មីៗ​នេះ​បាន​សហការ​ដ៏​ល្អ​ប្រសើរ និង​ជួយ​សម្របសម្រួល​ក្នុង​ការបញ្ជូន​រូបចម្លាក់ និង​គ្រឿងអលង្ការ បុរាណ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ​។​សម្តេច​តេជោ​ក៏​បាន​អំពាវនាវ​ផង​ដែរ​ទៅ​ដល់​វិស័យ​ឯកជន​នានា សូម​ចូលរួម​គាំទ្រ ឱ្យ​កាន់តែ​ច្រើន​ក្នុង​សកម្មភាព​កិច្ចការពារ​វប្បធម៌​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បួងសួង​ដល់​បារមី​វត្ថុ​ស័ក្តិ​សិទ្ធ និង​ដួង​វិញ្ញាណក្ខន្ធ​បុព្វបុរស​ខ្មែរ តាម​ឃុំគ្រង​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ បាន​ជួប​តែ​ក្តី​សុខ សេចក្តីចម្រើន ត​រៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល