នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោក ជា ប៊ុនធឿន ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ រួមជាមួយលោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ នាយករដ្ឋបាលសាលាស្រុកកៀនស្វាយ ប្រធានគ.ក.ស.កស្រុកកៀនស្វាយ និងមេបញ្ជាការការកងកម្លាំងទាំងបីស្រុកកៀនស្វាយ មេឃុំ ស្មៀនឃុំ គ្រប់ឃុំ បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣នេះ របស់រដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល។
ប្រសាសន៍ក្នុងអង្គសន្និបាត ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានធ្វើការសន្និដ្ឋាននិងវាយតម្លៃខ្ពស់ ចំពោះសន្តិភាព និងរាល់សមិទ្ធផលដែលយើងសម្រេចបាន ដូចសព្វថ្ងៃនេះ គឺក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវមោទនៈភាពជូនជាតិ និងកំពុងដើរលើផ្លូវត្រូវនៃមាគ៌ាប្រជាធិបតេយ្យ សេរីពហុបក្ស។
ដូច្នេះ យើងត្រូវតែប្តេជ្ញាថែរក្សារាល់សមិទ្ធិផលនានារបស់ជាតិឱ្យបានគង់វង្ស ,ប្តេជា្ញកសាងប្រទេសជាតិឱ្យរីកចម្រើន ក្លាយជាប្រទេសជឿនលឿនមួយក្នុងតំបន់ ជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ និងពុះពាររក្សាសន្តិភាពទោះបីត្រូវបង់ដោយតម្លៃណាក៏ដោយ។