ទាន់ហេតុការណ៍
បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. - ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​)
0

ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ថ្នាក់ដឹកនាំ​ខេត្ត ចុះ​ពិនិត្យ​លទ្ធផល​គម្រោង​សាងសង់​ប្រព័ន្ធ​ប្រមូល និង​ប្រព្រឹត្តិកម្ម​សំអាត​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ក្នុង​ក្រុង​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ អមដោយ​មន្ត្រី​ប្រតិភូ​ច្ចេកទេស​ថ្នាក់​ក្រសួង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​មន្ត្រី​ទីប្រឹក្សា​បច្ចេកទេស​គម្រោង ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចុះ ស្វែងយល់ និង​ពិនិត្យ​លទ្ធផល នៃ គម្រោង​សាងសង់​ប្រព័ន្ធ​ប្រមូល ប្រព្រឹត្តិកម្ម​សម្អាត​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ក្នុង​ក្រុង​កំពត ខេត្ត​កំពត ។​

​សូមបញ្ជាក់​ថា អនុ​គម្រោង​ប្រព័ន្ធ​ប្រមូល​និង​ប្រព្រឹត្តិកម្ម​សម្អាត​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ក្រុង​កំពត គឺជា​គម្រោង អភិវឌ្ឍន៍​ក្រុង​របៀង​នៃ​មហា​អនុ​តំបន់​មេគង្គ​ទី​២​ប្រើប្រាស់​ឥណទាន​របស់​ADB ។ គម្រោង​នេះ​ចាប់ផ្ដើម​អនុវត្ត​តាំងពី​ខែ​តុលា​ឆ្នាំ​២០១៩ និង​ត្រូវ​បញ្ចប់​នៅ​ខែតុលា ឆ្នាំ​២០២១​គ្រោង​ប្រើប្រាស់​ថវិកា​ប្រមាណ​ជាង​៩​លាន​៩​សែន​៦​ម៉ឺន​៨​ពាន់​ដុល្លា ។ គម្រោង​នេះ​ទៀតសោត​មាន​អាង​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំនួន​៣​កន្លែង​ផ្សេង​គ្នា ក្នុងនោះ អាង​ប្រព្រឹត្តិកម្ម​ទី​មួយ​ស្ថិតនៅ​សង្កាត់​កំពង់បាយ ទី​ពីរ​ស្ថិតនៅ​ក្នុង​សង្កាត់​ក្រាំង​អំពិល​ក្នុង​ក្រុង​កំពត​ដូចគ្នា​និង​ទី​៣​ជា​អាង​ប្រព្រឹត្តិកម្ម​សំអាត​ទឹក​កខ្វក់ ចុង​ក្រោយ​ស្ថិតនៅ​ភូមិ​ត្រពាំង​កញ្ឆែត​ឃុំ​សំរោង​ស្រុក​ទឹកឈូ​។​

​ចំពោះ​ប្រព័ន្ធ​ប្រមូល និង​អាង​ប្រព្រឹត្តិកម្ម​សម្អាត​ទឹក​កខ្វក់​នេះ ក្នុងនោះ​មាន​ស្ថានីយ​បូមទឹក​កខ្វក់​ចំនួន​២ បំពង់​មេ​បញ្ជូន​ទឹក​កខ្វក់​មាន​ប្រវែង​ជាង​៧​គីឡូម៉ែត្រ បំពង់​បញ្ជូន​ទឹក​កខ្វក់​មាន​ប្រវែង​ជាង​៩​គីឡូម៉ែត្រ បំពង់​ដែល​ត្រូវ​ភ្ជាប់​បណ្ដាញ​ទឹក​កខ្វក់​តាម​ខ្នង​ផ្ទះ​ប្រវែង​ជាង​១២ គីឡូម៉ែត្រ ចំនួន​ខ្នង​ផ្ទះ​ដែល​ត្រូវ​ភ្ជាប់​បណ្ដាញ​មាន​២០០០​ខ្នង​និង​ប្រព័ន្ធ​ដោះ​ទឹកភ្លៀង មាន​ប្រវែង​ជិត​៨​គីឡូម៉ែត្រ​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត បាន​សម្ដែង​ក្ដី​អំណរ​សាទរ និង​សង្ឃឹម​ចំពោះ​សមិទ្ធផល​ដ៏​មាន​សារៈសំខាន់​នេះ​ដែល​នឹង​សម្រេច​ហើយ ជា​ស្ថាពរ​ក្នុង​ពេល​ខាងមុខ​ដ៏​ឆាប់​នេះ ព្រោះ​សមិទ្ធផល​ទាំងនេះ អាចឆ្លើយតប​នៃ​ការកាត់បន្ថយ​ក្ដីបារម្ភ​កង្វល់​ពី​អាជ្ញាធរ​ខេត្ត ក្រុង ក៏ដូចជា​ប្រជាពលរដ្ឋ ពី​បញ្ហា​នៃ​ការ​ជន់​លិច​ក្រុង​នៅពេល​ភ្លៀង​មក​ម្ដងៗ នឹង​អាច​ធ្វើឲ្យ​អនាម័យ​បរិស្ថាន​បាន​ល្អ​ក្នុង​ក្រុង​កំពត​ថែមទៀត​ផង​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏បាន​សំណូមពរ​ដល់​មន្ត្រី​អ្នកបច្ចេកទេស​រួម​និង​អ្នក​ទទួល​ការសាងសង់ ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​រួម​សហការ​គ្នា​ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​សាងសង់​នេះ​បានសម្រេច​លឿន​ឆាប់រហ័ស និង​តាម​បទដ្ឋាន​បច្ចេកទេស​បាន​យ៉ាង​ល្អប្រសើរ​។ ពិសេស​ធ្វើ​យ៉ាងណា ជំរុញ​ល្បឿន​នៃ​ការសាងសង់ ក៏ដូចជា​ការស្ដារ​ព្រែក​ធម្មជាតិ​ភូមិ​តា​អេង ដែល​ជា​ផ្លូវទឹក​សំខាន់ ក្នុង​ការរំដោះ​ទឹកភ្លៀង​ចេញពី​ក្រុង​កំពត ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នៅពេល​រដូវវស្សា​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង​អំឡុង​ពេល​ខាងមុខ​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល