ទាន់ហេតុការណ៍
ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. - ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ចុះសួរសុខទុក្ខ គ្រួសារ​អតីត​យុទ្ធជន នៅ​ស្រុក​ដំណាក់​ចង្អើរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ១១​រោច ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០ នេះ លោក កែ​ន សត្ថា អភិបាល នៃ​គណ​:​អភិបាលខេត្ត​កែប និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កែប បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​គ្រួសារ​អតីតយុទ្ធជន​ស្រុក​ដំណាក់​ចង្អើរ ចំនួន​១១១​នាក់​។​

​ពិធី​នេះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ ឈឹម ខ្មៅ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កែប និង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការសមាគម​អតីតយុទ្ធជ​ន​កម្ពុជា ខេត្ត​កែប លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត គណៈ​អភិបាល ស្រុក​ដំណាក់​ចង្អើរ សមាជិក​គណៈកម្មាធិកា​រ​អតីតយុទ្ធជន​ខេត្ត ស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​អជ្ញាធរ​មូលដ្ឋាន​ទាំង​ពី​ឃុំ​ផងដែរ​។

​ក្នុង​ពិធី​សំណេះសំណាល​នេះ​ដែរ លោក កែ​ន សត្ថា ក៏បាន​លើកឡើង​ដោយ​បាន​ណែនាំ​ដល់​អតីតយុទ្ធជន​ទាំងអស់ ត្រូវ​ចេះ​រក្សា​សុខ​ភាព​ឱ្យបាន​មាំមួន និង​មាន​អនាម័យ គឺ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ដោយ​ត្រូវ​ទប់ស្កាត់ និង​ការពារ​កុំឱ្យ​មាន​ការចម្លង​មេរោគ​ផ្សេងៗ ពិសេស​បង្ការ​ទប់ស្កាត់​កុំឱ្យ​ឆ្លង​ជំងឺ​កូវី​ដ​-១៩​។​

​ជាមួយគ្នានេះ លោក​ប្រធានកិត្តិយស ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​សម្ភារៈ​មួយចំនួន ដើម្បី​ឧបត្ថម្ភ ជូន​ដល់​បងប្អូន​គ្រួសារ​អតីត​យុទ្ធជន ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​២០​គី​ឡូ មី​០១​កេះ ប្រេង​ឆា ប៊ីចេង ត្រីខ ចានដែក​ធំ​០១ និង​ថវិកា​ចំនួន ២០០០០​រៀល​៕ សេង ណា​រិទ្ធ​

——-

[Forwarded from សេង ណា​រិទ្ធ សេង ណា​រិទ្ធ​]
Seng Narith:
​មន្ត្រី​ត្រូវ​បន្ត​បង្កើន​ការ លើកកម្ពស់ ប្រសិទ្ធភាព គុណភាព​សេវា​ជូន​ប្រជាពលរដ្ឋ​និង​គណបក្ស​ដើម្បី​ភាពជោគជ័យ​ការបោះឆ្នោត ឆ្នាំ​២០២២-២០២៣ ​ខាងមុខ​
……………………..
(​ខេត្ត​កំពត​)៖ លោក ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន ខេត្ត​កំពត បាន​ណែនាំ​ក្រើនរំលឹក​ជំរុញ​ដល់​មន្ត្រី​គណបក្ស​ថា ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​នៃ​ការបោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ខាងមុខនេះ ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​បន្ត​ទៀត​សម្រាប់​អាណត្តិ​ខាងមុខនេះ សូម​មន្ត្រី​គណបក្ស​ប្រជាជន ទាំងអស់​នៅក្នុង​មូលដ្ឋាន​នីមួយៗ ត្រូវ​បន្ត​យកចិត្តទុកដាក់ លើកកម្ពស់​ប្រសិទ្ធភាព គុណភាព​ការងារ បម្រើសេវា​សាធារណៈ​និង​ធ្វើ​អំពើ​ល្អ ជាមួយ​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ច្រើន​ឡើង​ថែមទៀ​ត ។​

​ការ​ជម្រុញ​ណែនាំ​បែប​នេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ មន្ត្រី​បង្គោល​គណបក្ស​ប្រជាជន​នៅក្នុង​ទូទាំង​ស្រុក​ជុំ​គិរី​ខេត្ត​កំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ ពី លោក ជឹង ផល្លា អនុប្រធាន​គណៈបក្ស​ខេត្ត​និង​ជា​ប្រធាន​គណៈ​ប្រចាំការ​គណៈអចិន្ត្រៃយ៍​គណ​បក្ស​ខេត្ត និង​មន្ត្រី​បណ្ដា​ប្រធាន​គណៈ​ចំណុះ​គណបក្ស​ខេត្ត កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា​ឆ្នាំ​២០២០ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​ស្រុក​ជុំ​គិរី​។​

​លោក ជាវ តា​យ ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​កំពត បាន​បន្តទៀតថា នៅពេល​ខាងមុខ​នេះ ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់​ឆ្នាំ​២០២២​និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ គឺជា​ការងារ​សំខាន់​ចាំបាច់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដណ្ដើម ឈាន​យក​ភាពជោគជ័យ​បន្តទៀត ក្នុង​ការដឹកនាំ និង​កិច្ច​អភិវឌ្ឍ សេដ្ឋកិច្ច​សង្គម​កម្ពុជា ឱ្យបាន​កាន់តែ​រីកចម្រើន ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុនសែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បន្ថែម​ទៀត​។

​ដូច្នេះ​ដើម្បី​ភាព​ជោគជ័យ​នេះ គោលដៅ​នៃ​គណបក្ស​ប្រជាជន តែងតែ​បាន​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ និង​មន្ត្រី​គណបក្ស​ប្រជាជន​ជា​រៀង​រហូត​មក​។​ជាក់ស្ដែង ថ្នាក់ដឹកនាំ​គណៈបក្ស​ខេត្ត​ដែល​បាន​ចុះ​មក​ជួប​ជាមួយ​មន្ត្រី​បង្គោល​គណបក្ស​ប្រជាជន​ស្រុក​ជុំ​គិរី ពេលនេះ គឺ​ដើម្បី ស្វែងយល់​និង​ក្ដាប់​ឱ្យ​ជាប់​នូវ​សភាពការណ៍​ទូទៅ ការបញ្ជា​ដឹកនាំ រចនាសម្ព័ន្ធ សំណូមពរ ការលំបាក និង​បញ្ហា​ប្រឈម​នានា វិធានការ​កែសម្រួល តម្រង់​ទិស​នៃ​ការដឹកនាំ ការពង្រឹង​រចនាសម្ព័ន្ធ និង​ការកសាង​បក្ស និង​វិធានការ​យកចិត្តទុកដាក់​ដោះស្រាយ​រាល់​សំណូមពរ​ការលំបាក នៃ​ការ​ប្រឈម​របស់​គណបក្ស​នៅក្នុង​មូលដ្ឋាន​និមួយៗ​។​

​លោក ជាវ តា​យ បាន​ក្រើនរំលឹក​ទៀតថា​នៅ​ចំពោះមុខ​នេះ ត្រូវ​ដណ្ដើម​ប្រៀប​ឈ្នះ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​បន្តទៀត ពិសេស​មន្ត្រី​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​នៅ​មូលដ្ឋាន​ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ លើកកម្ពស់ អំពើ​ល្អ និង​គុណភាព​បម្រើសេវា​សាធារណៈ​និង ការដោះស្រាយ រាល់​បញ្ហា​ការខ្វះខាត​ជូន​ប្រជាពលរដ្ឋ ដោយ​ជំរុញ​ដល់​គ្រប់​ក្រុមការងារ​គណបក្ស​គ្រប់​ថ្នាក់​ធ្វើការ​ផ្សព្វផ្សាយ និង​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ដើម្បី​បង្ការ​ទប់ស្កាត់​ក្នុងស្ថានភាព​វិបត្តិ នៃ​ការឆ្លង​រាតត្បាត​ជំងឺ ខូ​វីដ​១៩ ឲ្យទទួល​បាន​ប្រសិទ្ធភា​ព​ខ្ពស់​បន្ត​ថែម​ទៀត​។​

​ពិសេស​ជាងនេះទៅទៀត គ្រប់​សមាជិក សមាជិកា ក្រុមការងារ​គណបក្ស​ទាំងអស់ ត្រូវ​បន្ត​គិតគូរ​អំពី​ផលប្រយោជន៍​របស់​ប្រជាជន និង​បក្ស ឲ្យបាន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ដោយ​សមាជិក ម្នាក់ៗ​ត្រូវ​យកចិត្តទុកដាក់​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាជន លើកកម្ពស់​ការចូលរួម​ពង្រឹង​សមត្ថភាព​និង​អនុវត្ត​ការងារ​ប្រកប​ដោយ​គុណធម៌​ដើម្បី​សម្រេច​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ​និង​គណបក្ស​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ ក៏​បាន​ឧបត្ថម្ភ​ដល់​សមាជិក សមាជិកា​គណបក្ស​ចំនួន​ជាង​៥៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល និង​ឧបត្ថម្ភ​គណបក្ស​ស្រុក​ចំនួន​១​លាន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល