(ខេត្តកែប)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២០ នេះ លោក កែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានដឹកនាំមន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហម អនុសាខាស្រុកដំណាក់ចង្អើ អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអាជ្ញាធរមូលដ្ឋាន បានចុះអប់រំផ្សព្វផ្សាយដោយចាក់មេក្រូ និងអប់រំផ្ទាល់ទៅតាមខ្នងផ្ទះនឹងទីប្រជុំជន(ផ្សារ អាហារ ដ្ឋាន ) ស្តីពីវិធានការ ការពារជំងឺឆ្លងកូវីដ១៩ ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ក្នុងនោះ លោក កែន សត្ថា ក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមសហគមន៍និមួយៗ ឱ្យចេះរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ ពិសេសត្រូវរស់នៅស្អាត ត្រូវលាងសម្អាតដៃនឹងសាប៊ូឬអាល់កុលឱ្យបានញឹកញាប់មុននឹងចាប់កាន់នំចំណីអាហារ។
ជាមួយគ្នានេះ លោក កែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ក៏បានចែកជូននូវ ម៉ាស់,សាប៊ូ, អាល់កុល និងផ្ទាំងរូបភាពតូចធំ មួយចំនួនដល់ប្រជាពលរដ្ឋផងដែរ៕ សេង ណារិទ្ធ