ខេត្តសៀមរាប៖ លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការរង និងជាប្រធានសមាគមរាជសីហ៍សាខាខេត្តសៀមរាប តំណាងឱ្យ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានដឹកនាំសហការីចុះសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនខ្មែរឥស្លាមដែលមានភាពខ្វះខាតចំនួន ២០គ្រួសារ រស់នៅ ភូមិលេខ៥ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ ២០២២។
អំណោយចែកជូនក្នុងមួយគ្រួសារទទួលបាន៖
-អង្ករទម្ងន់ ១០គក្រ
-ប្រេងឆាចំនួន ១ដប
-ស្ករសចំនួន ១គីឡូ
-ទឹកដោះគោខាប់ ២កំប៉ុង
សរុបជាទឹកប្រាក់ចំនួន ៨០ ម៉ឺនរៀល
អំណោយទាំងនេះទទួលបានពីសប្បុរសជននានា ជាពិសេសពី លោក ម៉ាន ម្នោ ម្ចាស់ភោជនីយដ្ឋានផ្ទះបាយគ្រួសារមូស្លិម។
ពិធីនោះមានការអញ្ជើញចូលរួមពី លោក ចៅសង្កាត់ចុងឃ្នាស, ចៅសង្កាត់រងទី១ លោកមេភូមិ ៥ សមាជិក ព្រមទាំង ម៉ៃ អោង បងប្អូន កូន ក្មួយ ជាទីគោរពស្រលាញ់រាប់អាន ។
លោក ទ្រឿង សំរិទ្ធ មានប្រសាសន៍ថា ត្បិតតែជាអំណោយបន្តិចបន្តួចតែជាការបង្ហាញអំពីទឹកចិត្ត និងការចែករំលែកជួយគ្នាក្នុងកាលៈទេសៈលំបាកមួយគ្រារបស់សមាគមរាជសីហ៍ ចំពោះបងប្អូនខ្មែរឥស្លាម។
លោក ទ្រឿង សំរិទ្ធ បានពាំនាំពាក្យសួរសុខទុក្ខ ពី ឯកឧត្តមប្រធាន ស៊ូម សារឿន ដែលតែងតែខ្វាយខ្វល់អំពីទុក្ខកំបាករបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់មូលដ្ឋាន។
ជាទីបញ្ចប់បងប្អូនខែ្មរឥស្លាមសូមថ្លែងអំណរគុណដល់សមាគមរាជសីហ៍ដែលបានផ្តល់ជូនអំណោយនេះដល់ពួកគាត់៕