ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញទៅសួរសុខទុក្ខនិងឧបត្ថម្ភថវិកាជូនដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាន០២រូប ដែលកំពុងមានជំងឺ ៖
១-លោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិក ដែលសម្រាកព្យាបាលជំងឺនៅផ្ទះ
២-លោកវរសេនីយ៍ទោ ចាន់ ចំរើន នាយរងការិយាល័យបុគ្គលិក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោស្នងការក៏បានសួរសុខទុក្ខនិងឧបត្ថម្ភថវិកាជូនដល់អ្នកជំងឺរួមបន្ទប់ជាមួយលោកវរសេនីយ៍ទោ ចាន់ ចំរើន ផងដែរ។