ទាន់ហេតុការណ៍
អតិថិជន​និយាយថា​ក្រុមហ៊ុន​FAFA24h វេ​បផ្សាយ​កីឡា​និង​កាស៊ីណូ​ពេញនិយម​នៅ​ប្រទេស​កម្ពុជា កំពុង​តែ​រកស៊ី​បោកប្រាស់​តាម​ប្រពន្ធ័​អនឡាយ ដោយ​ភ្នាល់​ឈ្នះ​លុយ​បែរ​ជា​ក្រុមហ៊ុន សង​តែ​ដើម​វិញ​..(​វគ្គ​២) - ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​«​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ ជា​អង្គ​បោះឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៤ ឆ្នាំ​២០២៤» - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិក​ព្រឹទ្ធសភា ប្រចាំ​តំបន់ Seine-et-Marne ប្រទេស​បារាំង​ - ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើ​ព្រះរាជសារ​ថ្លែងអំណរគុណ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ - លោក​ឧត្តមសេនីយ៍ត្រី ឈុន ស៊ី​ណាត ស្នងការរង​ផែនកា​រងារ​សេនាធិការ និង​លោក​ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េង​ធី ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​កិច្ចប្រជុំ​ផ្ទៀងផ្ទាត់​របាយការណ៍ និង​កំណត់ត្រា​បទល្មើស​ព្រហ្មទណ្ឌ ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៤ និង​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព - ក្រុមអ្នកលេង​ដាវ កាំបិត ៤​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - ក្រុមហ៊ុន​FAFA24h វេ​បផ្សាយ​កីឡា​និង​កាស៊ីណូ​ពេញនិយម​នៅ​ប្រទេស​កម្ពុជា រង​ការចោទប្រកាន់​ពី​អតិ​ថ​ជន​លេងល្បែង​ហ៊ានស៊ី ប៉ុន្តែ​មិន​ហ៊ាន​សង​ - ​ឯកឧត្តម នេត្រ ភ​ក្ត្រា ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ឯកឧត្តម វ៉ា ថន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ក្រចេះ​ដឹកនាំ​សមាជិក​សមាជិក​ជិត ២០០០ នាក់​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង​ស្រុក​ក្នុង​ខេត្តក្រចេះ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​គម្រោង "​ព្រែកជីក​ហ្វូណន​តេជោ​" - យក​សួន​សាធារណៈ​ធ្វើ​អាជីវកម្ម ធ្វើឱ្យ​ខូច​សោ​ភណ្ឌ​ភាព​ក្រុង​សៀមរាប អជ្ញាធរ​មិន​អើពើ​
0

​ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំ​បើក​កិច្ចប្រជុំ​ក្រុមការងារ​ឧត្តមម​ន្ដ្រី​ទទួល​បន្ទុក​ព័ត៌មាន​អា​ស៊ាន នៅ​ខេត្ត​សៀមរាប​

​ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំ​បើក​កិច្ចប្រជុំ​ក្រុមការងារ​ឧត្តមម​ន្ដ្រី​ទទួល​បន្ទុក​ព័ត៌មាន​អា​ស៊ាន នៅ​ខេត្ត​សៀមរាប​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ដឹកនាំ​បើក​កិច្ចប្រជុំ​លើក​ទី​៧ ក្រុមការងារ​ឧត្តមម​ន្ត្រី​ទទួលបន្ទុក ព័ត៌មាន​អាស៊ាន ស្តីអំពី​ព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល (7th ASEAN SOMRI Working Group Meeting on Information, Media and Training)​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​សណ្ឋាគារ រី​ជែន​ស៊ី​អង្គរ ខេត្តសៀមរាប ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៦-៩ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​មាន​ការអញ្ជើញ​ពី​មន្ត្រីជាន់ខ្ពស់ ផ្នែក​ព័ត៌មាន តំណាង​បណ្តា​ប្រទេស​នីមួយៗ​ជា​សមាជិក​អាស៊ាន​ទាំង​១០ ដោយ​ធ្វើ​ការប្រជុំ​ផ្ទាល់ និង​តាម​ប្រពន្ធ័​វីដេអូ អន​ឡាញ​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​ក្រសួង​ព័ត៌មាន​កម្ពុជា ដែល​រៀបចំ​កិច្ចប្រជុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន បន្ទាប់ពី​រងគ្រោះ​ដោយ​ជំងឺ​រាតត្បាត​កូវី​ដ​១៩ នៅ​ចុងឆ្នាំ​២០១៩ ដែល​បាន​ផ្លាស់ប្តូរ​របៀប​រស់នៅ និង​ការងារ និង​បង្ក​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត នៅ​ទូទាំង​ពិភពលោក​។ ចំពេល​មាន​ការរីក​រាលដាល​នៃ​កូវី​ដ​១៩ ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​មិន​ពិត កើនឡើង​ដល់​កម្រិត​ខ្ពស់ ជះឥទ្ធិពល​លើ​នយោបាយ សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​វប្បធម៌ គឺ​មិន​អាច​ប្រកែក​បាន ហើយ​វា​រំខាន​ដល់​ការរួបរួម និង​សន្តិភាព​របស់​ប្រទេស ធ្វើឲ្យ​មាន​ការមិនទុក​ចិត្ត​គ្នា ការបែកបាក់ និង​អំពើ​ហិង្សា​រវាង​ប្រជាជន​កាន់តែ​ធ្ងន់ធ្ងរ និង​ធ្វើឲ្យប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​សកល ព័ត៌មាន​មិន​ពិត រីក​រាលដាល​លឿន​ជាង​មេរោគ​ទៅទៀត វា​បាន​បង្ក​ឲ្យមាន​ការថប់អារម្មណ៍ និង​ការភ័យខ្លាច​យ៉ាងខ្លាំង នៅ​ក្នុង​ចិត្ត​របស់​មនុស្ស និង​ការមិនទុកចិត្ត​នៅក្នុង​សហគមន៍​មួយ​។ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ដើមឆ្នាំ​២០២០ បានបញ្ជាក់​សារជាថ្មី​ថា «​ជំងឺ​កូវី​ដ​-១៩ ជា​ជំងឺ​ដ៏​កាច​សាហាវ ប៉ុន្តែ​ព័ត៌មាន​ក្លែងក្លាយ គឺ​សាហាវ​ជាង​»​។ ចំណេះដឹង​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ចំណេះដឹង​ផ្នែក​ព័ត៌មាន​បាន​ក្លាយ ជា​ឧបករណ៍​សំខាន់​ជាង​នៅក្នុង​សង្គម សម្រាប់​ការប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដោយ​បាន​បង្រៀន​ប្រជាជន​អំពី​របៀប​ប្រមូល​ផ្ទៀងផ្ទាត់ និង​ប្រើប្រាស់​ព័ត៌មាន​ឲ្យបាន​ត្រឹមត្រូវ និង​ប្រកបដោយ​ក្រមសីលធម៌ នៅ​ក្នុង​ពិភព​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​នាំ​ទៅដល់​ការកាត់បន្ថយ​ព័ត៌មាន​ក្លែងក្លាយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ធ្វើ​ការចែករំលែក​បទពិសោធន៍​ខ្លះៗ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ នៅក្នុង​សង្គម​កម្ពុជា ក្រៅ​ពី​ការ​ដាក់ឲ្យ​ប្រើប្រាស់ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អក្ខរកម្ម​ព័ត៌មាន ក្រសួង​ព័ត៌មាន ក៏​បាន​បង្កើត​គណៈកម្មាធិកា​រ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ នៅ​ថ្នាក់​រដ្ឋមន្ត្រី នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០​។​

​ឯកឧត្តម បន្ថែមទៀតថា ត្រូវ​ពិនិត្យមើល​ឡើងវិញ​នូវ​កម្រិត នៃ​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​អ្នកសារព័ត៌មាន និង​យុទ្ធសាស្ត្រ​ទំនាក់ទំនង​ដែល មាន​ស្រាប់​ក្នុង​ការចែករំលែក​ព័ត៌មាន លើកកម្ពស់​ភាពជឿជាក់​របស់​អ្នកសារព័ត៌មាន ការរាយការណ៍​ព័ត៌មាន​ត្រឹមត្រូវ ព្រម​ទាំង​ការបង្កើត​ខ្លឹមសារ ដែល​មាន​ឥទ្ធិពល រវាង​អ្នកសារព័ត៌មាន​ក្នុង​រដ្ឋ​សមាជិក​អាស៊ាន​។ កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រតិបត្តិ​ករ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា facebook, tiktok ជាដើម ក៏​ស្ថិត​នៅក្រោម​របៀបវារៈ​នៃ​ការប្រយុទ្ធប្រឆាំង​នឹង​ការ​ក្លែងបន្លំ​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​ក្រសួង​ព័ត៌មាន​កម្ពុជា គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការបង្កើត​ក្រុមការងារ​អាស៊ាន​ស្តីពី​ព័ត៌មាន​ក្លែងក្លាយ (ASEAN TFFN) និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល នៃ​កិច្ចប្រជុំ​លើកដំបូង​របស់​ខ្លួន​ដែល​បាន​ធ្វើឡើង​នៅក្នុង​ខែតុលា​ឆ្នាំ​នេះ​។ ក្រសួង​ក៏​ស្វាគមន៍​ចំពោះ​សកម្មភាព​ដែល​បាន​ស្នើឡើង​ដោយ​ប្រទេស​អូស្ត្រាលី ដើម្បី​គាំទ្រ TFFN ក្រោម​ការឧបត្ថម្ភ​នៃ​ភាព​ជា​ដៃគូ​នយោបាយ​-​សន្តិសុខ​អាស៊ាន​-​អូស្ត្រាលី​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល