(កំពង់ចាម) ៖នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកក្រុមប្រឹក្សាជាតិរណសិរ្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួបលើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅទីស្នាក់ការខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈកម្មាធិការរណសិរ្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកអចិន្ត្រៃយ៍ និងសមាជិក សមាជិកា ជាច្រើនរូបទៀត។