(កំពង់ចាម) :នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា អមដំណើរដោយ មន្ត្រីក្រុមប្រតិបត្តិសាខា មន្ត្រី គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង លោក ទុន ណេត ប្រធានកិត្តិយសអនុសាខាស្រុក បានអញ្ជើញ ចុះសួរសុខទុក្ខ បងប្អូនដែលជាកម្មករចល័តធ្វើការក្នុងចំការចេកអំបូងលឿង ក្រុមហ៊ុន ឡុងស្រេង ស្ថិតនៅភូមិ ៣៥ ឃុំព្រែកកក់ ស្រុក ស្ទឹងត្រង់ ចំនួន ៦៦នាក់ ដែលរងគ្រោះ ដោយពុលស្រា និង ចូលរួមរំលែកទុក្ខគ្រួសារសព ៣នាក់ ទៀត ដែល ពុលស្រាកម្រិតធ្ងន់ បណ្តាលអោយស្លាប់ បាត់បង់ជីវិត ៕