ទាន់ហេតុការណ៍
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ការបង្កើត​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅប្រទេស​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ពិធីបុណ្យ​សម្ពោធ​ឆ្លង​បណ្ណាល័យ សមិទ្ធផល​នានា និង​ចម្រើន​ព្រះជន្ម​ប្រគេន ព្រះគ្រូ​ធម្ម​តេ្ថ​រោ សែម សា​រិន្ទ នៅ​វត្ត​វេឡុ​វន (​ហៅ​ត្រពាំង​ខ្នារ​) - ក្រុមហ៊ុន​កូរ៉េ​លើកកម្ពស់​ការប្រើប្រាស់​ទោចក្រយានយន្ត​អគ្គិសនី​នៅ​កម្ពុជា រួមចំណែក​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​ការ​សាយភាយ​ឧស្ម័ន​ពុល​នៅក្នុង​បរិយាកាស​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​តេជ​សុវណ្ណ​ភូមិ នៅ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​ - ​មហាជន ពិតជា​អស់ជំនឿ​លើ​ចំណាត់ការ​ច្បាប់ របស់​ស្ថាប័ន​ពាក់ព័ន្ធ ជុំវិញ​ករណី​អ្នកល​ក់ឡេ​ឈ្មោះ ឆេង ស្រីរត្ន័ ហៅ .Love  Riya..? - មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​កម្មវិធី​យុទ្ធនាការ​« កំពង់ឆ្នាំង​ស្អាត ខ្មែរ​ធ្វើ​បាន » ដោយ​មាន​អ្នកចូលរួម ១.២៥៥ នាក់​ - 12 ចំណុច​ដែល​ធ្វើឱ្យ​អ្នក​ជោគជ័យ​ក្នុង​ឆ្នាំ 2025 - ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៣​គ្រួសារ នៅ​ស្រុក​ខ្សាច់កណ្ដាល​ - ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ព្រមទាំង​សហការី ជួប​សម្ដែង​ការគួរសម​និង​សុំ​យោបល់​ពី លោកជំទាវ អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន - តើ Love Riya ត្រឹម​ធ្វើ​កិច្ចសន្យា សុំទោស​ហើយ​រួចផុត​ពី​សំណាញ់​ច្បាប់​មែនដែរ​ទេ​? មហាជន​ឆ្ងល់​ថា តើ​ច្បាប់​អនុវត្ដ​ស្ដង់ដារ​ពីរ ឬ​យ៉ាងណា​?
0

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ផ្សព្វផ្សាយ​ការចុះ​ឈ្មោះ​តាម​ថ្នាល​ឌីជីថល ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ផ្សព្វផ្សាយ​ការចុះ​ឈ្មោះ​តាម​ថ្នាល​ឌីជីថល ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ ចុះ​ឈ្មោះ​តាម​ថ្នាល​ឌីជីថល ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅ​រាជធានី​ភ្នំពេញ (The Grand Terrace) ខណ្ឌ​ទួលគោក​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែងថា យុទ្ធនាការ​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បានចាប់ផ្តើម​មុនគេ​នៅ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​លើក​ទឹកចិត្ត​ដល់​បងប្អូន​អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ​ឱ្យ​ចូលរួម​ចុះឈ្មោះ​ក្នុង​ថ្នាល​ឌីជីថល​ឱ្យ​កាន់តែច្រើន ដើម្បី​អនាគត​មុខរបរ​ការងារ និង​ប្រាក់​ចំណូល​គ្រួសារ​ពួកគាត់​កាន់តែ​រីកចម្រើន​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បន្តថា ការចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ធ្វើឱ្យ​ពួកគេ​ទទួលបាន​ព័ត៌មាន​ទូលំទូលាយ​ពី​អត្ថប្រយោជន៍​នៃ​ការចុះ​ឈ្នោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហើយ​ការចុះ​ឈ្មោះ​នេះ​ធ្វើឡើង​ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត គ្មាន​ការបង្ខិតបង្ខំ​ឡើយ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សង្កាត់​ទាំង​១០៥ បង្កលក្ខណៈ​ងាយស្រួល គាំទ្រ​ដល់​ការចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បន្ថែមថា ការចុះ​ឈ្មោះ​នេះ គឺ​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​អាជីវកម្ម​ច្បាស់លាស់ ដែល​អាច​យក​ប្រើការ​ផ្សេងៗ​បាន ព្រមទាំង​ផ្តល់​ប្រយោជន៍​លើ​ការបណ្តុះបណ្តាល​ជំនាញ​ថែមទៀត​ផង​។ ក្រោយ​ចុះ​ឈ្មោះ និង​ទទួល​ការអនុម័ត​នៅ​លើ​ថ្នាល​ឌីជីថល​នេះហើយ អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នឹង​ទទួលបាន​វិញ្ញាបនបត្រ​ចុះឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ទទួលស្គាល់​តួនាទី និង​ការរួមចំណែក​របស់​បង​ប្អូន​ដល់​សេដ្ឋកិច្ចជាតិ​។ វិញ្ញាបនបត្រ​នេះ​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​មុខរបរ អាជីវកម្ម និង​ការងារ​របស់ អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​មាន​ការទទួលស្គាល់​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន របស់​រាជរដ្ឋាភិបាល ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។​

​បើ​តាម​ឯកឧត្តម ហែម វណ្ណឌី បាន​លើកឡើង​ដែរ​ថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​ការចុះ​ឈ្មោះ​របស់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កាល​ពី​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤​។ អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ភ្នំពេញ មាន​រហូត​រាប់​លាន​នាក់ ដែល​ទាមទារ​ឱ្យ​យើង​រៀបចំ​ឱ្យមាន​ការជួបជុំ​ថ្ងៃនេះ ក្នុង​ការរៀប​ជា​ថ្នាល​ឌីជីថល ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​មិន​តម្រូវឱ្យ​បង់​ថ្លៃ​សេវា​។ កន្លងមក បងប្អូន​ជា​ម្ចាស់​អាជីវកម្ម អាច​ចុះ​ឈ្មោះ​បាន​នៅ តែ​ច្រកចេញ ចូល​តែ​មួយ​។ តែ​សម្រាប់​ពេលនេះ បងប្អូន​អាច​ចុះ​ឈ្មោះ​បាន​តាម​ប្រព័ន្ធ​ឌីជីថល ពោល​គឺ​ប្រើតែ​អត្តសញ្ញាណ​បណ្ណ និង​រូបថត គឺ​រួចជាស្រេច​។​

​ឯកឧត្តម ហែម វណ្ណឌី បាន​បន្តថា សម្រាប់​ការចុះ​ដោយ​ប្រព័ន្ធ​ឌីជីថល​នេះ បងប្អូន​អាចបង្កើត​ដោយ​ខ្លួនឯង ឬ​ជាមួយ​ភ្នាក់ងារ​ដែល​មាន​នៅ​ទូទាំង​ប្រទេស ឬ​ក៏​ទៅ​រក​សេវា​នេះ​នៅ​ធនាគារ​ចំនួន​៥ គេ​នឹង​បំពេញ​កាេងារ​ចុះ​ឈ្មោះ​នេះ​ឱ្យ​ដោយ​មិន​យកប្រាក់ ជាមួយនឹង​ការប្រើប្រាស់​ពេលវេលា​នៃ​ការចុះ​ឈ្មោះ​ប្រមាណ​១០​នាទី​ប៉ុណ្ណោះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម បាន​បន្តថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ច្បាស់​ហើយ អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំង​អស់ ដែល​មាន​ផល​របរ (​ចំណូល​) ក្រោម​២៥០​លាន​រៀល ឬ​ប្រហាក់ប្រហែល​៦​ម៉ឺន​ដុល្លារ ក្នុង​មួយ​ឆ្នាំ មិន​មាន​កាតព្វកិច្ច​ពន្ធ​, មិនចាំបាច់​បង់ពន្ធ​ប៉ាតង់ និង​មិន​ចាំបាច់​រៀបចំ​ឯកសារ​ប្រកាស​ពន្ធ​ឡើយ​។ នេះ​ជា​ការគិតគូរ​របស់​រា​ជ​រដ្ឋាភិបាល ចំពោះ​សុខទុក្ខ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ធានា​ថា គ្មាន​ការចំណាយ មិនចាំបាច់​ណាមួយ ដែល​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវ​បង់​ចូល​រដ្ឋ​ឡើយ​។​

​ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់​ថា ក្នុង​រយៈពេល​ជាង​មួយ​ខែ​នេះ ពោល​គឺ​ចាប់​ពី​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​ការចុះ​ឈ្មោះ​របស់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កាល​ពី​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤​កន្លងមក មាន​បងប្អូន​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ចុះ​ឈ្មោះ​បាន​ជាង​១២០០​នាក់ ដែល​ទាមទារ​សូមឱ្យ​បងប្អូន​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ចូលរួម​ចុះឈ្មោះ​ឱ្យបាន​កាន់តែ​ច្រើន​។ បើ​បងប្អូន​មិន​ចូលរួម អាជ្ញាធរ​មិន​សហការ នោះ​ការងារ​នេះ ពិតជា​មិន​ទទួលបាន​ជោគជ័យ​ឡើយ​។ ដូច្នេះ​សូម​ចូលរួម​ទាំងអស់គ្នា​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល