ទាន់ហេតុការណ៍
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ការបង្កើត​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅប្រទេស​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ពិធីបុណ្យ​សម្ពោធ​ឆ្លង​បណ្ណាល័យ សមិទ្ធផល​នានា និង​ចម្រើន​ព្រះជន្ម​ប្រគេន ព្រះគ្រូ​ធម្ម​តេ្ថ​រោ សែម សា​រិន្ទ នៅ​វត្ត​វេឡុ​វន (​ហៅ​ត្រពាំង​ខ្នារ​) - ក្រុមហ៊ុន​កូរ៉េ​លើកកម្ពស់​ការប្រើប្រាស់​ទោចក្រយានយន្ត​អគ្គិសនី​នៅ​កម្ពុជា រួមចំណែក​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​ការ​សាយភាយ​ឧស្ម័ន​ពុល​នៅក្នុង​បរិយាកាស​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​តេជ​សុវណ្ណ​ភូមិ នៅ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​ - ​មហាជន ពិតជា​អស់ជំនឿ​លើ​ចំណាត់ការ​ច្បាប់ របស់​ស្ថាប័ន​ពាក់ព័ន្ធ ជុំវិញ​ករណី​អ្នកល​ក់ឡេ​ឈ្មោះ ឆេង ស្រីរត្ន័ ហៅ .Love  Riya..? - មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​កម្មវិធី​យុទ្ធនាការ​« កំពង់ឆ្នាំង​ស្អាត ខ្មែរ​ធ្វើ​បាន » ដោយ​មាន​អ្នកចូលរួម ១.២៥៥ នាក់​ - 12 ចំណុច​ដែល​ធ្វើឱ្យ​អ្នក​ជោគជ័យ​ក្នុង​ឆ្នាំ 2025 - ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៣​គ្រួសារ នៅ​ស្រុក​ខ្សាច់កណ្ដាល​ - ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ព្រមទាំង​សហការី ជួប​សម្ដែង​ការគួរសម​និង​សុំ​យោបល់​ពី លោកជំទាវ អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន - តើ Love Riya ត្រឹម​ធ្វើ​កិច្ចសន្យា សុំទោស​ហើយ​រួចផុត​ពី​សំណាញ់​ច្បាប់​មែនដែរ​ទេ​? មហាជន​ឆ្ងល់​ថា តើ​ច្បាប់​អនុវត្ដ​ស្ដង់ដារ​ពីរ ឬ​យ៉ាងណា​?
0

អាវុធហត្ថ​ខេត្ត​សៀមរាប បង្ក្រាប​បាន​ក្មេង​ទំនើង​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​!

អាវុធហត្ថ​ខេត្ត​សៀមរាប បង្ក្រាប​បាន​ក្មេង​ទំនើង​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ មាន​ករណី​ហិង្សា បង្កឡើង​ដោយ​ក្មេង​ទំនើង​០២​នាក់ បាន​ជិះ​ម៉ូតូ​០១​គ្រឿង ធ្វើ​សកម្មភាព​ដោយ​ប្រើ​កាំបិត​ខ្វែវ​ដេញ​កាប់​ទៅលើ​ជនរងគ្រោះ ០២​នាក់ តែ​មិន​បណ្តាលឲ្យ​រងរបួស​នោះទេ ព្រមទាំង​កាប់​លើ​ម៉ូតូ​របស់​ជនរងគ្រោះ​បណ្តាលឲ្យ​ខូចខាត​យ៉ាងដំណំ នៅ​ចំណុច​លើ​ផ្លូវ​កៅស៊ូ ស្ថិតក្នុង​ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​សៀមរាប បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ស្រាវជ្រាវ និង​ដោយ​បាន​សហការ​ពី​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​នគរធំ ក្រុង​សៀមរាប រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ឈ្មោះ អា​ត លី​មិញ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នាំយក​មក​ស្តាប់​ចម្លើយ​អំពី​រឿងហេតុ និង​ចាត់ការ​តាម​នីតិវិធី​។ វត្ថុតាង​ចាប់យក រួមមាន​៖ កាំបិត​ខ្វែវ​ចំនួន​០១​ដើម រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

​ក្រោម​វិធានការ​ជំនាញ​ក្មេង​ទំនើង​ឈ្មោះ អា​ត លី​មិញ បាន​សារភាព​ឲ្យដឹងថា ខ្លួន រួម​និង​បក្សពួក​ម្នាក់​ទៀត ពិតជា​បាន ប្រព្រឹត្ត​អំពើ​ហិង្សា​ខាងលើ ប្រាកដ​មែន​។​

​ក្មេង​ទំនើង​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខពួក​ដែល​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ​អាវុធហត្ថ​ខេត្ត​សៀមរាប កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល