(ខេត្តកែប)៖ នៅព្រឹកថ្ងៃ សុក្រ ទី១៧ ខែមេសា ឆ្នាំ ២០២០ នេះ លោក ងិន ងិនដា អភិបាលរងខេត្តកែប រួមជាមួយ គណ:អភិបាលស្រុកដំណាក់ចង្អេីរ សមាជិកា ក្រុមប្រឹក្សា ស្រុក និងក្រុមការងារ បាននាំយកនូវទេយ្យទាន រួមមាន អង្ករ ៦ បាវ(៣០០គីឡូក្រាម ) , មី ៣ កេស, ទឹកត្រី ៣ យួរ, ទឹកសុទ្ធ ៣០ យួរ, ទឹកអាល់កុល ៥ លីត្រ, ក្រម៉ា ១០០ ក្រម៉ា និងបច្ច័យ កសាង ១,៣៧០,០០០៛ ទៅប្រគេនព្រះសង្ឃគង់នៅវត្តភ្នំលាវ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អេីរខេត្តកែប ជាការចែករំលែក និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីរាលដាលនៃ វីរ៉ុស កូវីដ-១៩ (Covid-19)។
ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានប្រគេនព្រះសង្ឃ១០អង្គ ដោយក្នុងមួយអង្គ ២០,០០០៛ (ស្មេីនឹង២០០,០០០៛ ) ជូនតាជី យាយជី ចំនួន៥០នាក់ ក្នុងម្នាក់ ៗ ក្រម៉ា ១ បច្ច័យ ៥,០០០៛ (ស្មេីនឹងថវិកា២៥០,០០០៛)។
នាឱកាសនោះ លោក ងិន ងិនដា អភិបាលរងខេត្ត បានផ្តាំផ្ញើដល់លោកតា លោកយាយ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់ ឱ្យត្រូវចេះរក្សាអនាម័យ ហូបស្អាត ផឹកស្អាត ហើយត្រូវលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាកុលឱ្យបានគ្រប់ពេល។ធ្វើបែបនេះដើម្បីបញ្ជៀសនូវការចម្លងមេរោគកូវីដ ១៩ ដ៏កាចសាហាវ ដែលកំពុងរាតត្បាតទូទាំងពិភពលោក៕