(ខេត្តកំពត)៖ មនុស្សម្នាក់បានរងរបួសយ៉ាងដំណំ ដោយសារជួបហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូពេញទំហឹង លើកំណាត់ផ្លូវជាតិលេខ៣ ដោយគ្រោះថ្នាក់នេះបានកើតឡើងនៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥ និង១៥នាទី ស្ថិតក្នុង ភូមិនរាយ៍ ឃុំនរាយ៍ ស្រុកឈូក ខេត្តកំពត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោៈថ្នាក់ចរាចរណ៍ខាងលើបង្កឡើងរវាងរថយន្តនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នាក្នុងទិសដៅពីលិចទៅទិសខាងកើតលើផ្លូជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ(៩៦-៩៧)ចំនុចភូមិនរាយណ៍ ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា អ្នកបើកបររថយន្តឈ្មោះ អុឹត ដាវុធ ភេទប្រុសអាយុ២៨ឆ្នាំនៅភូមិកណ្តោល ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពតបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៍សពាក់ស្លាលេខ ភ្នំពេញ 2AG-8141គ្មានរបួសឡើយ ក្រោយពីបង្កហេតុបានរត់គេចខ្លួនពីកន្លែងកើតហេតុតែត្រូវកម្លាំងជំនាញតាមចាប់បាននៅចំណុចគីឡូូម៉ែត្រ(១១៦ -១១៧)ឃុំបឹងនិមលស្រុកឈូកខេត្តកំពត រួចនាំខ្លួនទៅសាកសួរនីអធិការដ្ឋាននគរបាលស្រុកឈូក។
ចំណែកអ្នកបើកម៉ូតូឈ្មោះ ជ្រី ប្រុស
ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត បើកបរម៉ូតូម៉ាកហុងដាពណ៍ខ្មៅ ពាក់ស្លាកលេខ កំពត1O-7735 រងរបួសធ្ងន់ ត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកឈូក ។ រីឯវត្ថុតាងត្រូវបានយកមករក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុកឈូក សម្រាប់ដោះស្រាយគ្នានៅពេលក្រោយ៕