ទាន់ហេតុការណ៍
លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ បណ្តាញ​សង្គម និង​ប្រព័ន្ឋ​គ្រប់គ្រង​សមាជិក​សមាគម ក្នុង​សម្ពន្ឋ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ​ - ទោះ​មាន​បទបញ្ជា​យ៉ាងណាក៏ដោយ ក៏​ល្បែង​មាន់​ជល់​អន​ឡា​ញ និង​ឆ្នោត​ឡូតូ នៅតែ​រីកសាយ​ពាសពេញ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​អាជ្ញាធរ​រក្សា​ភាព​ស្ងៀមស្ងាត់​ - ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែតុលា និង​លើក​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០២៤ - អ្នកធ្វើដំណើរ និង​ប្រជាពលរដ្ឋ សំណូមពរ​ដល់​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពិនិត្យមើល​លោក​ប្រធាន​ផ្សារ​ជម្ពូ​វ័ន​យក​ផ្លូវ​ធ្វើ​អាជីវកម្ម​ផង​ - ​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់ នឹង​ឡូតូ​តាម​ប្រពន្ធ័​អន​ឡាញ នៅតែ​រីក​សាយភាយ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ - ក្រុមហ៊ុនហ្គ្រី​ន ជី អេ​ជ សហការ​ជាមួយ​ក្រសួង​បរិស្ថាន បាន​រៀបចំ​កម្មវិធី «​រត់ប្រណាំង​នៅលើ​ភ្នំ​គូលែន​សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០២៤» - ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​!
0

តំបន់​ភ្នំ​មួយ​ចំនួន ក្នុង​ខេត្ត​បាត់ដំបង មាន​អាយុកាល​រាប់​លាន​ឆ្នាំ​

តំបន់​ភ្នំ​មួយ​ចំនួន ក្នុង​ខេត្ត​បាត់ដំបង មាន​អាយុកាល​រាប់​លាន​ឆ្នាំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

តំបន់ភ្នំ​១៥០ គឺ​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដែល​នៅ​ជាប់​ពី​អាង​កំពីង​ពួយ​។ តំបន់​ភ្នំ​នេះ​មាន​ភ្នំ​មួយចំនួន​នៅ​ផ្តុំគ្នា ដូចជា​ភ្នំ​កំពីង​ពួយ​(​ភ្នំ​ព្រះ​) ភ្នំ​កែវ និង​ភ្នំ​១៥០ ដែល​ជា​តំបន់​ភ្នំ​ថ្ម​កំបោរ មាន​ប្រវែង​ប្រមាណ​១០​គីឡូម៉ែត្រ​។

​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២២ កន្លងមកនេះ ក្រុមការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គ​សហគមន៍​មូលដ្ឋាន នៃ​ក្រសួង​បរិស្ថាន បាន​ចុះ​សិក្សា​ផូស៊ីល​បឋម​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​ជាច្រើន​ទីតាំង​។ ក្នុង​នោះ​ក្រុម​អ្នកជំនាញ បានកំណត់​ទីតាំង​ស្ថានីយ​ផូស៊ីល​សត្វ​សមុទ្រ នៅ​តំបន់​ភ្នំ​១៥០ នៅ​ខេត្ត​បាត់ដំបង​។

​នៅ​ទីតាំង​កាយ​យក​អាចម៍ដី​នេះ ក្រុម​អ្នកស្រាវជ្រាវ បាន​ប្រទះឃើញ​ផូស៊ីល​ខ្យង ផូស៊ីល​ផ្កាថ្ម​សំបុក​ឃ្មុំ (​រូប​លេខ​៥) នៅ​រាយប៉ាយ​។ ចំណែក​នៅ​ទីតាំង​មួយទៀត​នៅ​វត្តភ្នំ​ព្រះ ផូស៊ីល​ផ្កាថ្ម​សំបុក​ឃ្មុំ ដែល​មាន​ទំហំ​ប្រមាណ​៥០​ស​.​ម​។

​តាមរយៈ​ផែនទី​ភូគព្ភសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បង្ហាញ​ថា​តំបន់ភ្នំ​មួយចំនួន​ក្នុង​ខេត្ត​បាត់ដំបង គឺជា​តំបន់​ភ្នំ​មាន​ថ្មកំបោរ​ដែលមាន​អាយុកាល​ស្ថិត​នៅក្នុង​សម័យកាល Permian (២៥១-២៩៩​លាន​ឆ្នាំ​) ក្នុង​ស័ក Paleozoic​។​
#​សម្បត្តិ​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា​
#​តំបន់ការពារធម្មជាតិ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល