(ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២)
ខេត្តកំពង់ស្ពឺ÷ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះឆ្មក់បង្ក្រាបទីតាំងកន្លែងលេងល្បែងស៊ីសង (ជល់មាន់) មួយកន្លែងនៅចំណុចដីឡូតិ៍ ស្ថិតនៅភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៤នឹង២០នាទី ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងប្រតិបត្តិការចុះឆ្មក់បង្ក្រាបកន្លែងល្បែងស៊ីសង(ជល់មាន់)ខាងលើនេះ ដោយមានការចង្អុលបង្ហាញពីលោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង និងបានឃាត់ខ្លួនមុខសញ្ញាជនអ្នកញៀនល្បែងបានចំនួន០៣នាក់÷
១/ឈ្មោះ ធឹម សីហា ភេទប្រុស អាយុ ៤១ឆ្នាំ ភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២/ឈ្មោះ ស្រស់ ពុទ្រា ភេទប្រុស អាយុ៣៦ឆ្នាំ ភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៣/ឈ្មោះ ហាក់ ដារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ភូមិចន្ទ្រាថ្មី ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល
សម្ភារះវត្ថុតាងដែលបានដកហូតរួមមាន ៖
~មាន់ជល់ចំនួន ២ ក្បាល
~សង្វៀនជល់មាន់ចំនួន ១
~បំពង់ទឹកក្ដៅចំនួន ១
~កន្ធន់ដែកចំនួន ១
~ផ្តឹលដែកចំនួន ១
~លុយខ្មែរ៥៧៩៥០០៛(ហាសិបប្រាំពីរមឺនប្រាំបួបពាន់ប្រាំរយរៀល) លុយដុល្លារ២០$(ម្ភៃដុល្លារ)
”
បច្ចុប្បន្ន ជនអ្នកញៀនល្បែងទាំង ០៣ នាក់ ខាងលើកម្លាំងជំនាញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕