ទាន់ហេតុការណ៍
កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ
0

អភិបាលខេត្ត​កណ្តាល ដាក់បទបញ្ជា​ដល់​គណៈបញ្ជាការ​ឯកភាព​ក្រុង​-​ស្រុក​ទាំង​១១ ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត និង​ត្រូវ​បង្ក្រាប​ឱ្យបាន​នូវ​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ជាពិសេស ល្បែង​លេង​តាម Online ឱ្យអស់​ពី​មូលដ្ឋាន​

អភិបាលខេត្ត​កណ្តាល ដាក់បទបញ្ជា​ដល់​គណៈបញ្ជាការ​ឯកភាព​ក្រុង​-​ស្រុក​ទាំង​១១ ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត និង​ត្រូវ​បង្ក្រាប​ឱ្យបាន​នូវ​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ជាពិសេស ល្បែង​លេង​តាម Online ឱ្យអស់​ពី​មូលដ្ឋាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ ដើម្បី​ត្រៀម​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ពិធី​ប្រណាំង​ទូក និង​ចាត់​វិធានការ​អនុវត្ត​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​ខេត្ត​កណ្តាល ព្រមទាំង​ចាត់​វិធានការ​អនុវត្ត​នូវ​ផែនការ​ប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ របស់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ដាក់បទបញ្ជា​ដល់​គណៈបញ្ជាការ​ឯកភាព​ក្រុង​-​ស្រុក​ទាំង​១១ ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត និង​ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត និង​ត្រូវ​បង្ក្រាប​ឱ្យបាន​នូវ​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ជាពិសេស ល្បែង​លេង​តាម Online ឱ្យអស់​ពី​មូលដ្ឋាន​របស់​ខ្លួន ក្រៅពីនេះ​ត្រូវ​រួម​សហការ​គ្នា​ក្នុង​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ដែល​កើតមាន​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល ដោយ​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដោយ​មិនមាន​ការលើកលែង​ជា​ដាច់​ខាត់​។​

​បន្ថែម​ពីលើ​នេះ​ឯកឧត្តម ក៏​បាន​ជម្រុញ និង​លើ​ទឹកចិត្ត​បន្ថែមទៀត ដល់​អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ទាំងអស់ ត្រូវ​បង្កើន​ការខិតខំ​យកចិត្តទុកដាក់​បន្តទៀត លើ​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ពិធី​ភ្ជុំបិណ្ឌ និង​ពិធី​ប្រណាំងទូក​ក្នុង​ក្រុង​តាខ្មៅ ត្រូវ​សំអាត​អនាម័យ​បរិស្ថាន តុបតែង​លម្អ​ឱ្យបាន​សមរម្យ អាជ្ញាធរ​ក្រុង​-​ស្រុក ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ឱ្យបាន​ល្អ​ប្រសើរ ត្រូវ​បន្ត​កិច្ចខិតខំ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ មន្ទីរ​ជំនាញ​ត្រូវ​ពន្លឿន​ការចុះ​បណ្ណ័​ជា​ប្រព័ន្ធជូន​ប្រជាពល​ដ្ឋ ដើម្បី​កាត់បន្ថយ​ទំនាស់​ដីធ្លី​។​

​ដោយឡែក សម្រាប់​ពិធី​ប្រណាំងទូក​នៅ​ក្រុង​តាខ្មៅ ដែល​នឹង​រៀបចំ​នៅ​ថ្ងៃទី ២២-២៣ ខែតុលា ខាងមុខនេះ ឯកឧត្តម​អភិបាលខេត្ត បានស្នើ​ដល់​គណៈកម្មការ​រៀបចំ​ពិធី​ប្រណាំងទូក​ខេត្ត ត្រូវ​ជ្រើសរើស​ទូក​ដែល​ល្អៗ ត្រូវ​ពង្រឹង​ការ​ទ្វឹក​ហាត់​ដល់​កីឡាករ កីឡា​ការិនី ត្រូវ​ធានា​ថា​កីឡាករ កីឡាការិនី​អុំទូក​មាន​គ្រប់​ចំនួន​មិន​អវត្តមាន គោរព​បាន​នូវ​វិន័យ​បទបញ្ជាផ្ទៃក្នុង ក្នុង​ការប្រកួត មាន​សេចក្តីថ្លៃថ្នូរ ទូក​ត្រូវ​តុបតែង​ឱ្យមាន​សោភ័ណ្ឌភាព ហើយ​កីឡាករ កីឡាការិនី​ក៏​ត្រូវមាន​ឯកសណ្ឋាន​សមរម្យ​ផងដែរ​។​

​បើ​យោងតាម​របាយការណ៍​បណ្ដោះអាសន្ន​ពី​គណៈកម្មការ​បានប​ញ្ជាក់​ថា ពិធី​ប្រណាំងទូក​នៅ​ក្រុង​តាខ្មៅ ដែល​នឹង​រៀបចំ​នៅ​ថ្ងៃទី ២២-២៣ ខែ​តុលា​ខាង​មុខ​នេះ មាន​ទូក​ចូលរួម​ចំនួន ៧០​ទូក ក្នុងនោះ​មាន​ទូកង​ចំនួន ៣៥​ទូក និង​ទូក​ខ្នាត​អន្តរជាតិ​ផ្នែក​បុរស​ចំនួន ៣២​ទូក និង​ទូក​ខ្នាត​អន្តរជាតិ​ផ្នែក​នារី​ចំនួន ៣​ទូក​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល