នៅព្រឹកថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២២ បន្ទាប់ពីទទួលព័ត៌មានតាមរយៈកាសែតទូរទស្សន៍អនឡាញនានាថា មានករណីទីតាំងល្បែងស៊ីសងមួយកន្លែង ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំលោកនាយប៉ុស្តិ៍ និងមន្ត្រីនគរបាលរដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះទៅបង្ក្រាប ប៉ុន្តែខណៈដែលកងកម្លាំងចុះទៅដល់ពុំឃើញមានការបើកលេងនោះទេ ឃើញតែទ្វារបិទចាក់សោរប៉ុណ្ណោះ ៕