សូមអបអរសាទរ លោក អែក សេងហុង បានទទួលការតែងតាំងតាមសេចក្តីសម្រេចលេខ: ០២៥/២២/បាងកក ជាលេខាធិការ នៃសាខាគណ:បក្សប្រជាជនកម្ពុជាប្រចាំខេត្តឈុនបូរី និង ច័ន្ទបូរី នៃប្រទេសថៃឡង់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូក សោភ័ណ ជាឯកអគ្គរាជទូតពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រថៃនិងជាប្រធានគណ:កម្មាធិការគណ:បក្សប្រជាជនកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ !!!
នៅព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២២ គណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍បានប្រារព្ធកម្មវិធី អបអរសាទរក្នុងការតែងតាំងដាក់បញ្ចូលសមាសភាពរបស់សមាជិកសមាជិកាបន្ថែមនៃសាខាគណបក្សប្រជាជនកម្ពុជានៅឈុនបូរីនឹងច័ន្ទបុរីនៃប្រទេសថៃឡង់ដ៍ ។
នៅក្នុងនោះផងដែរ ដោយមានការចូលរួមពីគណៈអធិបតីគឺឯកឧត្តម អ៊ូក សោភ័ណ ជាឯកអគ្គរាជទូតពេញសមត្ថភាព ប្រចាំប្រទេសថៃឡង់ដ៍ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ ហើយឯកឧត្តមក៏បានផ្តល់កិត្តិយសចូលរួមចែកសេចក្តីសម្រេចជូនសមាសភាពសមាជិកសមាជិកាចំនួន ៦៨រូប ក្នុងនោះមានអ្នកតំណាងឡើងទទួលយក១២រូប។
ក្នុងនោះផងដែរលោក អែក សេងហុង ក៍ទទួលបន្ទុកការងារជា លេខាធិការនៃសាខាបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ផងដែរហើយលោកក៏បានឡើងអានសេចក្តីសម្រេចសមាសភាពនោះផងដែរ។
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះរៀបចំឡើងដោយលោកជំទាវ វ៉ាន់ សឿន ជាប្រធានគណ:កម្មាសាខាគណ:បក្សប្រជាជនកម្ពុជាប្រចាំខេត្តឈុនបូរីនឹងច័ន្ទបុរីនៃប្រទេសថៃឡង់ដ៍។
ជាចុងក្រោយមុនប្រកាសបិទកម្មវិធីនិងថតរូបអនុស្សវរី៍ជំគ្នា ក៏ដូចការពិសារនំបញ្ចុកសាមគ្គីជុំគ្នានោះ ឯកឧត្តមក៏មានប្រសាសន៏ផ្តាំផ្ញើជូនដល់សមាសភាពដែលបានតែងតាំងក្នុងសេចក្តីសម្រេចនេះទាំងអស់អោយខិតខំធ្វើការងារជាមួយគ្នាយ៉ាងណាក្នុងការបង្កើតអនុសាខាបក្សថ្មីអោយបាន២០សាខាយ៉ាងតិចប្រចាំប្រទេសថៃទាំងមូលព្រោះថាការបោះឆ្នោតជាតិជិតចូលមកដល់ហើយ ឯកឧត្តមក៏សូមជូនពរដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនិងសមាជិកទាំងអស់ដែលបានតែងតាំងរួចហើយនេះ សូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លៀតឡើយ។