ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
លោកជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​៖ រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ការ​លើ​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ប្រព័ន្ធ​អាហារ អាហារូបត្ថម្ភ ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ ការកសាង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការលើកកម្ពស់​សមភាព​យេនឌ័រ​ប្រកបដោយ​បរិយាប័​ន្ន​ - ត្ត​ម​សេនី​យ៍​ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ ផែនការ​ការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារ​បំពាក់ ដើម្បី​ត្រៀម​បំពេញ​បេសកកម្ម​ចំពោះមុខ​! - កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ត្រីមាស​ទី​១ និង​ការងារ​ពង្រឹង​រចនាសម្ព័ន្ធ​ - ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញ​ចូលរួម​ពិធីសូត្រមន្ត​ចម្រើន​នូវ​សិរី​សួស្ដី ក្នុងឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រួមមាន មេបញ្ជាការរង អាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ តំណាងឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ចូល​សូម​គោរព​ជូន​ពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា​ - កម្ពុជា​និង​អឺរ៉ុប​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​បៃតង​នៅ​កម្ពុជា​ - លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ លោក​មេបញ្ជាការរង និង​ជា​នាយសេនាធិការ លោក​មេបញ្ជាការរង ប្រធាន​មន្ទី​រទាំង​៧ នាយ​ការិយាល័យ​ជំនាញ មេបញ្ជាការ វរ​សេនា​តូច កងរាជអាវុធហត្ថ​ចល័ត ចូលរួម​ស្តាប់​ការប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត តួនាទី​ភារកិច្ច​ការងារ​ធ្វើកំណែទម្រង់ និង ការកសាង​អង្គភាព ត្រីមាស​ទី​២ ឆ្នាំ​២០២៥ តាមរយៈ Video Conference ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ ប្រគេន​ព្រះថេ​រានុ​ថេរៈ​គ្រប់​ព្រះអង្គ និង​ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ ជនរួមជាតិ និងអង្គការដៃគូអន្តរជាតិ ដែល​បាន​គាំទ្រ និង​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន - យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​
0

​របួសធ្ងន់ ស្រាល​៤​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ បណ្តាលឱ្យ​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់ ស្រាល ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ផ្តើមឡើង​ដោយសារ​ម៉ូតូ​មួយ​គ្រឿង​បត់​ឆ្វេង​មិន​ប្រយ័ត្ន ទើប​ម៉ូតូ​មួយគ្រឿង​ទៀត​មក​ពី​ក្រោយ​គេច​មិន​ទាន់​ក៏​បុក​គ្នា​ប្រាវ​តែម្តង​។​

​យោងតាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​មុខ​រោងចក្រ​ពូ​ចិន ស្ថិតក្នុង​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត រវាង​ម៉ូតូ​ហុងដា​ឌ្រឹ​ម​០១៣ និង​ឌ្រឹ​ម​០១៥ ក្នុង​ទិសដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច​។​

​ប្រភព​ពី​សមត្ថកិច្ច​ដ​ដែល​បាន​បញ្ជាក់ទៀតថា មុនពេល​កើតហេតុ​ភាគី​បើក​ម៉ូ​ខាងមុខ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​ម៉ូតូ​ដែល​បើកបរ​ពី​ក្រោយ​ក្នុង​ទិស​ស្របគ្នា​គេច​មិនទាន់​ក៏​បុក​ចំ​ទទឹង​ម៉ូតូ បណ្តាលឱ្យ​ម្ចាស់​ម៉ូតូ​សេ​១២៥ សេរី​ឆ្នាំ​២០១៥​រងរបួស​ធ្ងន់​តែម្តង​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ទៀតថា ជនរងគ្រោះ​ដែល​រង​របួសធ្ងន់​ឈ្មោះ ផូង អ៊ា ភេទ​ស្រី អាយុ​៥១​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​សាឡី ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត បើកបរ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ សេរី​០១៥ ពាក់​ស្លាក​លេខ កំពត 1J-4175​។​ចំណែក​ភាគី​ម្ខាង​ទៀត ជិះ​ម៉ូតូ​ម៉ាក សេ​១២៥ សេរី​០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1I-6975 ជិះ​គ្នា​៣​នាក់ បើកបរ​ដោយ​ឈ្មោះ ទេព ភ័​ក្រ ភេទ​ប្រុស អា​យ្​៣០​ឆ្នាំ និង​អ្នករួមដំណើរ​២​នាក់​ទៀត ទី​១-​ឈ្មោះ ឈាង ច​ន្នី ភេទ​ស្រី អាយុ​២៧​ឆ្នាំ​ត្រូវជា​ប្រពន្ធ ទី​២-, ឈ្មោះ លេង ធាន ធាន ភេទ​ប្រុស អាយុ​៩​ឆ្នាំ (​ជា​កូន​)​។​ទាំង​បី​នាក់​រស់នៅ​ភូមិ​ភ្នំ​ខ្យង ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ក្រោយពេល​វាស់វែង​មធ្យោបាយ​ទាំង​ពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ធ្វើ​ការដោះស្រាយ​នៅពេល​ក្រោយ​។​ដោយឡែក​អ្នក​រងរបួស​ត្រូវ​សាច់​ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច​៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល