(ខេត្តកណ្តាល) ៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលស្រុកកៀនស្វាយខេត្តកណ្តាល បានបើកកិច្ចប្រជុំដោយក្រោមអធិបតីភាព លោក អ៊ូ ឈាង ជាគណៈបញ្ចាការឯកភាពស្រុកកៀនស្វាយខេត្តកណ្តាល បានបើកកិច្ចប្រជុំពង្រឹងសន្តិសុខសុវត្ថិភាពរៀបចំរក្សាការពារសន្តិសុខសុវត្ថិភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ចើញចុះមកព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដែលទីតាំងនៅវិទ្យាល័យជ័យវរ្ម័នទី៧ដីឥដ្ឋក្នុងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះដែលមានប្រជាពលរដ្ឋចំនួន៦០០០នាក់ត្រូវព្យាបាលជម្ងឺជូនគាត់ ។
ដោយមានការអញ្ចើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី.មន្ត្រីរដ្ឋបាលស្រុកៀនស្វាយនិងលោកមេឃុំទាំង៨ឃុំទូទាំងស្រុកកៀនស្វាយ។
លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយមានប្រសាសន៍ថា ថ្ងៃនេះ រដ្ឋបាលស្រុកកៀនស្វាយបានបើកិច្ចប្រជុំ ដើម្បីត្រៀមកម្លាំងរៀបចំសណ្តាប់ធ្លាប់និងរក្សាការពារសន្តិសុខសុវត្ថិភាពក្នុងឱកាសក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមហ៊ុនម៉ានីបានអញ្ចើញចុះមកព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។
លោកអភិបាលស្រុកកៀនស្វាយបន្តថា ចាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារត្រូវចុះផ្សព្វផ្សាយជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទៅព្យាបាលជង្ងឺតាមបណ្តាឃុំនិមួយៗត្រូវត្រៀមរថយន្តដឹកជញ្ចូនគាត់និងផ្តល់អាហាជូនគាត់ផងដែរ។
លោកអភិបាលស្រុកបន្តទៀតថា!រាជរដ្ឋាភិបាលកម្ពុជាដែលមានសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាជាណាចក្រកម្ពុជាបានយកចិត្តទុក្ខដាក់នូវសុខភាពនិងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋមិនកាន់និន្នាការឡើយ។ លោកអភិបាលស្រុកលើកឡើងថា សូមអញ្ចើញបងប្អូនប្រជាពលរដ្ឋមកព្យាលជម្ងឺឲ្យបានគ្រប់គ្នា ៕