ស្រុកកៀនស្វាយ: នៅព្រឹកថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០២២ លោកវរសេនីយ៍ឯកព្រុំ សំណាង អធិកាស្រុកគៀនស្វាយដឹកនាំកងកម្លាំងអន្តរាគមន៍ចេញល្បាត និងការពារតាមបណ្ដាគោលដៅសំខាន់ៗក្នុងមូលដ្ឋានស្រុកដើម្បីរក្សានូវសណ្ដាប់ធ្នាប់មានរបៀបរៀបរយ និងសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ នឹងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ( ភូមិ ឃុំមានសុវត្ថិភាព )ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ចនឹងប្ដេជ្ញាការពារសុខសុវត្ថិភាពបានយ៉ាងម៉ឺងម៉ាត់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ដើម្បីការពាររៀបចំសណ្ដាប់ធ្នាប់ជូនបងប្អូនរស់នៅនឹងធ្វើដំណើរតាមដងផ្លូវប្រកបដោយសុវត្ថិភាពដើម្បីឆ្ពោះទៅរៀបចំការបោះឆ្នោតឃុំសង្កាត់នាពេលឆាប់ៗនារខាងមុខនេះ។
សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបើកបរត្រូវពាក់មួកសុវត្ថិភាព ៕