នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ក្រុមការងារមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បាននាំយកថវិកាចំនួន ២,៨០០,០០០រៀល (ពីរលានប៉ែតសិមម៉ឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារលោកវរសេនីយ៍ត្រី ម៉ត់ សុផៃ ជំនួយការមូលដ្ឋានខណ្ឌដែលម្តាយរបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕