ខេត្តព្រះសីហនុ ៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២ ដោយទទួលបានការអនុញ្ញាតពីគណៈកម្មាធិការប្រត្តិបត្តិសមាគមរាជសីហ៍ លោក យូប តៃយ៉េប អនុប្រធានសមាគមរាជសីហ៍សាខាខេត្តព្រះសីហនុ តំណាង លោក សូ ឈុនឡេង ប្រធានស្ដីទីសមាគមរាជសីហ៍សាខាខេត្តព្រះសីហនុ បានដឹកនាំសហការីចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនបងប្អូនខ្មែរឥស្លាម ជាគ្រឿងឧបភោគ បរិភោគ ចំនួន ២០០ គ្រួសារ។
ក្នុងនោះ គ្រួសារនីមួយៗទទួលបាន:
⁃ អង្ករចំនួន ១០ គីឡូក្រាម
⁃ ទឹកសារ៉ូ ចំនួន ១ ដប
⁃ ស្ករស ចំនួន ១ គីឡូ
⁃ ទឹកត្រី ចំនួន ១ ដប
⁃ ទឹកដោះគោ ២ កំប៉ុង
⁃ ប្រេងឆា ចំនួន ១ ដប
ដោយទឹកចិត្តសប្បាយរីករាយ បងប្អូនខ្មែរ ឥស្លាមស្លាមទាំង ២០០ គ្រួសារ សូមគោរពថ្លែងអំណរគុណដល់ លោក ស៊ូម សារឿន ប្រធានសមាគមន៍រាជសីហ៍ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខបងប្អូនខ្មែរឥស្លាម និងបានចាត់តាំងថ្នាក់ដឹកនាំ សមាជិកសមាគមរាជសីហ៍សាខាខេត្តព្រះសីហនុចុះសួរសុខទុក្ខ និងនាំយកអំណោយជូន។
សូមជូនពរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច។