ខេត្តកំពង់ធំ÷ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២២ តើលោកដួង ស្រួច គឺជាមនុស្សដែលមានឥទ្ធិពលខ្លាំម៉ែនឬយ៉ាងណា? មហាជនក៏ដូចជាប្រជាពលរដ្ឋធ្លាប់តែឮឈ្មោះជាច្រើនឆ្នាំមកហើយ ខាងរត់ឯកសាររត់ការទៅថ្នាក់លើដើម្បីបំផ្លាញធនធានធម្មជាតិ ជាក់ស្ដែងថ្មីៗនេះបានលេចមុខនៅពីក្រោយខ្នង មេឧក្រិដ្ឋជនបំផ្លាញព្រៃឡង់ ដែលមានឈ្មោះក្រិត សុខ លន់ ជាឧក្រិដ្ឋជនព្រៃឈើនិងប្រពន្ធឈ្មោះ យាយភឿន នៅតែបន្តចូលអាកាត់ឈើក្នុងដែនអភិរក្សជម្រកសត្វព្រៃឡង់ដោយឥតខ្លាចញញើតច្បាប់ អាងលោកឌួង ស្រួចនៅពីក្រោយខ្នង .ដែនអភិរក្សព្រៃឡង់ គឺជាព្រៃដែលត្រូវបានហាមឃាត់ មិនឲ្យបុគ្គលណាម្នាក់ចូលកាន់កាប់ និងអាស្រ័យផល ឬអាកាត់ឈើរបស់រដ្ឋបានឡើយ ដោយឡែក មានឧក្រិដ្ឋជនព្រៃឈើ ឈ្មោះ ក្រិត សុខលន់ ប្រពន្ឋឈ្មោះយាយ ភឿន បានធ្វើសកម្មភាពចូលអាឈើយ៉ាងអាណាធិបតេយ្យ ដោយឥតខ្លាចញញើតច្បាប់នោះឡើយ។
យោងតាមសេចក្តីរាយការណ៍ ត្រូវបានបញាក់ថា លោកក្រិត សុខ លន់ និងយាយភឿន បានធ្វើសកម្មភាព ឃុបឃិតគ្នាជាប្រព័ន្ឋ.ជាមួយមន្ត្រីជំនាញ បរិស្ថាន.មេព្រៃ មន្ត្រីគ្រាប់ល្ពៅមួយចំនួន និងអាជ្ញាធរមួយចំនួន ដោយត្រូវដងត្រូវផ្លៃគ្នា ទើបបុគ្គលទាំងពីនាក់នេះ ហ៊ាចូលទៅកាប់ឈើដោយសេរី នៅក្នុងដែនជម្រកសត្វព្រៃព្រឡង់ ជាច្រើនឆ្នាំមកហើយ។
ជាក់ស្តែងសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់នេះ.ត្រូវបាន ដឹកឈើចេញពីព្រៃឡង់ ចំនុចបឹង អូទឹកម៉ូ ជាំរៀម បន្ទាប់ពីអារកាត់ជ្រៀករូច ដឹកចូលមកតាមក្រុមហ៊ុន ស៊ីអរស៊ីខេ ហើយឆ្លងកាត់តំបន់អូងាវ ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ.ឆ្ពោះទៅដាក់ដេប៉ូឈើដ៏ធំមួយនៅក្នុងខេត្តកំពង់ធំដេប៉ូខាងលើនេះដែរគេសង្កេតឃើញថា បង្កើតឡើងសម្រាប់តែទិញឈើខុសច្បាប់ប៉ុណ្ណោះ។
ជុំវិញការចុះផ្សាយខាងលើនេះដែរប្រជាពលរដ្ឋនិងមន្ត្រីអត់លិឍដោយមានការស្ដាយនឹងការបាត់បង់និងស្រឡាញ់ធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់បានធ្វើការសំណូមពរឲ្យផ្សព្វផ្សាយដើម្បីឱ្យថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំលោកបានជ្រាបជាព័ត៌មានពីការវិនាសហិនហោចដើមឈើធំៗកំពង់តែបាត់បង់នៅចំណុចដែលអង្គភាពយើងបានរៀបរាប់ខាងលើនេះក៌ដូចជាសេចក្តីរាយការណ៌មួយជូន ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំឯកឧត្តមលោកជ្រាបជាព័ត៌មានផងដែរនិងលោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំជាពិសេស លោកបានមើលពីរសកម្មភាពទង្វើក្រុមឈ្មួញ២នាក់ប្តីប្រពន្ធដែលចូលទៅដង្ហែរក្បួនឈើជាច្រើនប្រភេទចេញមកពីតំបន់ព្រៃឡង់ឆ្ពោះទៅបណ្ដាខេត្តផ្សេងៗនោះ។
ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តមសាយសំអាល់ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តមហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតក្នុងចំណុចដូចការរៀបរាប់ខាងលើនេះទាន់ពេលវេលាផងដែរ។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្ត្រីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕