ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ បានចូលរួមពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ពីរង្វង់មូលតាខ្មៅ ក្រុងតាខ្មៅ រហូត ដល់ចំណុចច្រកទ្វារអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ប្រវែង៦៣.៦គីឡូម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសជាតិរបស់យើង មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ពីមួយថ្ងៃ ទៅមួយថ្ងៃ គួរឱ្យកត់សំគាល់ ក្នុងនោះហេដ្ឋារចនាសម័ន្ធ ក៏បានកសាង នៅពេញផ្ទៃប្រទេស ដែលជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ សម្រាប់ដឹកជញ្ជូនទំនិញចេញចូល ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
“មានផ្លូវ មានក្ដីសង្ឃឹម” រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងគិតគូរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិន ប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិ សាសន៍ នោះទេ ជាងនេះទៅទៀត ថែមទាំងបានលើកស្ទួយតាមរយៈការផ្ដល់ជាឱកាសសម្រាប់មន្ដ្រីរាជការ បញ្ញាវ័ន្ត និស្សិត សិស្សានុសិស្ស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរអំពីការអភិវឌ្ឍជាតិ និងបម្រើប្រជាជន ។
«សត្រូវដ៏ចម្បងបំផុតរបស់សន្តិភាព គឺសង្គ្រាម និងចលាចលសង្គម»
ក្រោមការដឹកនាំប្រកបទៅដោយគតិបណ្ឌិត ភាពឈ្លាសវៃ ការបត់បែន និងភាពប៉ិនប្រសប់ របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានធ្វើឱ្យនាវាកម្ពុជា ធ្វើដំណើរដោយឆាប់រហ័ស ឈានឆ្ពោះទៅរកនូវសុខដុមរមនាជានិច្ចនិរន្តរន៍ និងពោពេញទៅដោយសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ខ្វែងខ្វាត់ ៕