ស្រុកកៀនស្វាយ ខេត្តកណ្តាល ៖ ថ្ងៃអង្គារ ៥រោច ខែផល្គុនឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ខែមីនាឆ្នាំ២០២២ លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយថា យ៉ាងហោចណាស់មានជនសង្ស័យ 3 នាក់ ត្រូវបានសមត្ថកិច្ចបញ្ចូនខ្លួនទៅតុលាការ ពីបទល្មើសជំរិតទារប្រាក់ពីពលរដ្ឋ ដែលកើតហេតុកាលពីខែកុម្ភៈ ថ្ងៃទី២១ ឆ្នាំ២០២២ វេលាម៉ោង១០ និង៥នាទី លុះឈានមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ទើបឃាត់ខ្លួនជនសង្ស័យបាន ក្នុងករណីជំរិតទារប្រាក់ពីពលរដ្ឋចំនួន១៨នាក់ រស់នៅភូមិអង្គរជ័យ ក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ (មុខរបរអ្នកឆក់ត្រី) ។
លោកវរសេនីយ៍ឯកឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាលទទួលផ្នែកព្រហ្មទណ្ឌបានប្រាប់ថា នៅរសៀលថ្ងៃនេះកម្លាំងព្រហ្មទណ្ឌនឹងបញ្ចូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការដើម្បីចាត់ការតាមនិតិវិធី។
ក្រោយពីជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាមកំលាំងប៉ុស្តិ៍បន្ទាយដែកសហការជាមួយកំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយចុះដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវនិងនាំខ្លួនជនសង្ស័យ៣នាក់ខាងលើមកប៉ុស្តិ៍ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើដូចខាងលើពិតមែន។
ចំពោះជនសង្ស័យមានគ្នា៣នាក់មានឈ្មោះ៖
១/ឈ្មោះ ឃិន ធី ភេទប្រុសអាយុ៥៥ឆ្នាំជនខ្មែរ មុខរបរអនុប្រធានអង្គការវឌ្បនៈភាពកសិកម្មនិងធម្មជាតិ នៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។
២/ឈ្មោះ នួន សុផានី ភេទប្រុសមុខរបរសមាជិកអង្គរការវឌ្បនៈភាពកសិកម្ម រស់នៅសង្គាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣/ឈ្មោះ ឃិ ប៊ុនទី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរសមាជិកអង្គការវឌ្បនៈភាពកសិកម្មធម្មជាតិ មានតួនាទីជាហិរញ្ញញឹករស់នៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
ជនសង្ស័យរួមជាមួយវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី ៕