ខេត្តកំពត ៖ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដោយមានកាអនុញ្ញាតពី លោក ឈឹម ម៉ៅ ប្រធានសមាគមរាជសីហ៍សាខាខេត្តកំពត លោក ជា សាអែម បានដឹកនាំសមាជិក សមាជិកាសមាគមរាជសីហ៍សាខាខេត្តកំពត នាំយកថវិកាសប្បុរសជនចំនួន ១.០០០.០០០៛(មួយលានរៀល) ដើម្បីចូលរួមកសាងស្ពានថ្មមួយកន្លែងប្រវែង ៦.៥០ម៉ែត្រ ទទឹង ៣.៥០ម៉ែត្រ ដើម្បីអោយប្រជាពលរដ្ឋងាយស្រួលឆ្លងកាត់អូរអន្លង់ចាក ស្ថិតនៅភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
លោក ហ៊ុយ ទុន តំណាងប្រជាពលរដ្ឋក្នុងភូមិខាងលើ បានគោរពថ្លែងអំណរគុណដល់ លោក ស៊ូម សារឿន ប្រធានសមាគមរាជស៏ហ៍ដែលបានចាត់តាំងសមាគមរាជសីហ៍សាខាខេត្តកំពត នាំយកថវិកាដេីម្បីកសាងស្ពាននេះដេីម្បីសម្រួលដល់ការធ្វេីដំណេីរឆ្លងកាត់នានា។
ជូនពរអោយថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍គ្រប់លំដាប់ថ្នាក់ ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕