ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​អគ្គីភ័យ ឆាប់ឆេះ​ផ្ទះ​អស់​ទាំងស្រុង ក្នុង​ស្រុក​ជល​គី​រី​ - ឯកឧត្តម​បណ្ឌិត ជា ដែន ប្រធានស្តីទី​សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (CCADA) បាន​មាន​សទ្ធា​ជ្រះថ្លា​បាន​ចូល​រូ​ម​ជា​បច្ច័យ​ចំនួន ២០ ម៉ឺន​រៀល សម្រាប់​បុណ្យ​អង្គ​កឋិនទាន​មហា​សាមគ្គី ដង្ហែ​ទៅ​វត្ត​សុក្ខ​គិរី​សោភ័ណ្ឌ (​ហៅ​វត្ត​កប់​ស្រូវ​) - ការដ្ឋាន គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោត​លើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន បានចាប់ផ្តើម​ចល័ត​គ្រឿងចក្រ​ទៅ​ចូល​គោលដៅ​ដើម្បី​ដំណើរ​ការដ្ឋាន​សាងសង់​ជា​ផ្លូវកា​រហើយ​ - ​ឯកឧត្ដម​បណ្ឌិត ជា ដែន អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ជា​ផ្លូវការ បណ្តាញ​សង្គម និង​ប្រព័ន្ធ​គ្រប់គ្រង​សមាជិកសមាគម ក្នុង​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ - ទិវា​គ្រូបង្រៀន​ពិភពលោក World Teacher's Day ​ប្រធានបទ “​គ្រូបង្រៀន ជា​គន្លឹះ​នៃ​ការអប់រំ​ឌីជីថល​” - មន្ត្រី​ឧទ្យានុ​រ​ក្ស​ប្រចាំកា​រ​នៅ​ទីស្នាក់ការ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ពញាក្រែក បាន​ចុះ​ល្បាត​ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ តាម​បណ្ដោយ​ផ្លូវ​ក្រវ៉ាត់​ព្រំដែន ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ត្រពាំងផ្លុង​ទី​១ ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ឃាត់​រថយន្ត​កែច្នៃ ដឹកជញ្ជូន​ឈើ​ហ៊ុប​មូល​ប្រភេទ​លេខ​២ (​ឈើទាល​) ចំនួន​១០​កំណាត់ - ពលរដ្ឋ​មកពី​ទីជិត​ទី​ឆ្ងាយ ប្រមាណ​ជាង​១​ម៉ឺន​នាក់ បាន​មក​មើល​ការ​ប្រណាំងទូក ប្រណាំង​កាណូត និង​ប្រគុំ​តន្ត្រី ដែល​រៀបចំ​ដោយ​រដ្ឋបាល​ស្រុក​កំពង់លែង ក្នុងឱកាស​អបអរសាទ​រ ក្នុង​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ ឆ្នាំ​២០២៤ - លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ បណ្តាញ​សង្គម និង​ប្រព័ន្ឋ​គ្រប់គ្រង​សមាជិក​សមាគម ក្នុង​សម្ពន្ឋ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ​ - ទោះ​មាន​បទបញ្ជា​យ៉ាងណាក៏ដោយ ក៏​ល្បែង​មាន់​ជល់​អន​ឡា​ញ និង​ឆ្នោត​ឡូតូ នៅតែ​រីកសាយ​ពាសពេញ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​អាជ្ញាធរ​រក្សា​ភាព​ស្ងៀមស្ងាត់​ - ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែតុលា និង​លើក​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០២៤
0

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លងមកនេះ បញ្ជាការដ្ឋាន​អង្គរក្ស​បាន​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​រហូត​ក្លាយ​ជា​កងឯកភាព​ឆ្នើម​មួយ​នៃ​កងយោធពល​ខេមរភូមិន្ទ​

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លងមកនេះ បញ្ជាការដ្ឋាន​អង្គរក្ស​បាន​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​រហូត​ក្លាយ​ជា​កងឯកភាព​ឆ្នើម​មួយ​នៃ​កងយោធពល​ខេមរភូមិន្ទ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍ ៣០​ឆ្នាំ នៃ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​វរ​សេនា​តូច​លេខ​២៤៦ អតីត​យោធា​ក្រុងភ្នំពេញ ដែល​បាន​បំពេញ​ភារកិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រុមគ្រួសារ ដែល​ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លងមកនេះ បញ្ជាការដ្ឋាន​អង្គរក្ស​បាន​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​រហូត​ក្លាយ​ជា​កងឯកភាព​ឆ្នើម​មួយ​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​សម្រេចបាន​នូវ​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន​ទាំង​លើ​ការងារ​អភិវឌ្ឍ និង​អភិរក្ស ដូច​បណ្តា​ស្ថាប័ន កងឯកភាព​នានា​នៃ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។

​ពាក់ព័ន្ធ​នឹង​ការងារ​អភិវឌ្ឍ អង្គភាព​មាន​ការបោះ​ជំហាន​ទៅមុខ​រឹងមាំ​លើ​គ្រប់​វិស័យ ទាំង​រចនាសម្ព័ន្ធ​ដឹកនាំ​បញ្ជា​, ចំនួន​ទ័ព​, មធ្យោបាយ​គ្រឿង​បំពាក់ និង​ការកសាង​ជំរំ​ជម្រក ក៏ដូចជា​ហេដ្ឋានរចនាសម្ព័​ន្ធនា​នា​បម្រើឱ្យ​ការបំពេញភារកិច្ច និង​ការលើកកម្ពស់​ជីវភាព សុខុមាលភាព របស់​យោធិន និង​គ្រួសារ​យោធិន​។ អង្គភាព​ក៏បាន​សម្រេច​បាន​ស្នាដៃ​លើ​ការហ្វឹកហ្វឺន​យោធិន​ទាំង​នៅក្នុង​អង្គភាព​ផ្ទាល់ និង​ការជួយ​កសាង​ពង្រឹង​សមត្ថភាព​នៅ​ទូ​ទាំង​កងយោធពល​ខេមរភូមិន្ទ ហើយក៏​បាន​ពង្រឹង​ពង្រីក​ប្រសិទ្ធភាព និង​វិសាលភាព​ប្រតិបត្តិការ ដោយ​ក្រៅពី​ភារកិច្ច​ស្នូល ក៏​បាន​ចុះជួយ​ដោះស្រាយ​ការលំបាក​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដូចជា​បូមទឹក​ដាក់​ស្រែ​ដោះស្រាយ​គ្រោះរាំងស្ងួត និង​ចូលរួម​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេង​នៅ​ទូទាំង​ប្រទេស ស័ក្តិសម​ជា “​កម្លាំង​ដែល​មាន​សមត្ថភាព លទ្ធភាព អាចឆ្លើយតប​គ្រប់ពេលវេលា ទាន់ពេលវេលា និង​ដោយ​ប្រសិទ្ធភាព​ខ្ពស់​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​ក្នុង​ការងារ​អភិរក្ស អង្គភាព​តែង​បាន​គោរព​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​អភិក្រម​ទាំង ០៣ គឺ ស្មោះត្រង់ ការពារ បម្រើ ហើយ​យោធិន​គ្រប់រូប និង​គ្រប់​ជំនាន់​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស តែង​បាន​ប្តេជ្ញាចិត្ត​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​នេះ​ចំពោះ ជាតិ ប្រជាជន ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រុមគ្រួសារ តាំងពី​អតីតកាល បច្ចុប្បន្ន និង​តទៅ​អនាគត ស័ក្តិ​ជា​កម្លាំង​ដ៏​រឹងមាំ និង​ពិតប្រាកដ​របស់​ជាតិ​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា គ្រប់​បណ្តា​ស្ថាប័ន​-​កងឯកភាព​ទូ​ទាំង​កងយោធពល​ខេមរភូមិន្ទ តែង​បាន​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច ដែល​មានកំណត់​ក្នុង​ច្បាប់​។ នៅ​ក្នុង​កងទ័ព កងឯកភាព​នីមួយៗ ត្រូវបាន​ប្រគល់​ទាំង​ភារកិច្ច​ស្នូល និង​ភារកិច្ច​ពិសេស​។ ជាក់ស្តែង បញ្ជាការដ្ឋាន​អង្គរក្ស គឺ​ដូចនឹង​បណ្តា​កងឯកភាព​ផ្សេងទៀត មាន​ភារកិច្ច​ស្នូល​ក្នុង​ការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង​ប្រជាជន ដោយឡែក ក្នុងនាម​ជា​អង្គភាព​ទ័ព​ជំនាញ បញ្ជាការដ្ឋាន​អង្គរក្ស ក៏​ត្រូវបាន​ប្រគល់​ភារកិច្ច​ពិសេស​បន្ថែម​មួយទៀត គឺ​ការពារ​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ជាក់ស្តែង​ជា សម្តេច​តេជោ ហ៊ុន សែន ព្រោះ​លោក​ជា​នាយករដ្ឋមន្ត្រី កើតចេញពី​ការបោះឆ្នោត​ស្រប​តាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង​គោលការណ៍​ប្រជាធិបតេយ្យ​។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ដាក់​ជា​ទិសដៅ​ទៅ​មុខ​ទៀត គឺ​កងទ័ព​យើង​ត្រូវ​បន្ត​ការងារ​អភិវឌ្ឍ តាមរយៈ​ការពង្រឹង​រចនាសម្ព័ន្ធ និង​ការហ្វឹកហ្វឺន ដោយ​ច្នៃប្រឌិត​ធ្វើយ៉ាងណា​ឱ្យ​កងទ័ព​កាន់តែ​ក្លាយ​កម្លាំង​ដែល​មាន​សមត្ថភាព​ខ្ពស់ ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន ហើយ​អ្វី​ដែល​ត្រូវ​អភិរក្ស​ឱ្យបាន​ជា​ដាច់ខាត​ក្នុង​គ្រប់​កាលៈទេសៈ គឺ​ស្មារតី​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ប្រមុខ​រាជរដ្ឋាភិបាល​របស់​យើង ដើម្បី​ឱ្យ​លោក​អាច​បំពេញ​ភារកិច្ច​ដឹកនាំ​ដោយ​ឈរ​លើ​ផលប្រយោជន៍​រួម​របស់​ជាតិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល