កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងលោកស្រី រ៉េត ផល្លីដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសិទ្ធិនារីអន្តរជាតិ៨មីនា លើកទី១១១ ឆ្នាំ២០២២ដែលរៀបចំដោយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។ ក្នុងពិធីដ៏អធិកអធមនេះក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង និងភរិយា លោកនាយការិយាល័យ លោកនគរបាលគ្រប់ស្រុក-ក្រុង និងកងកម្លាំងនគរបាលជាស្ត្រីចំនួន១៩២នាក់។
នាឱកាសដ៏មហាប្រសើរនេះ លោកឧត្ដមសេនីយ៍ស្នងការនិងលោកស្រីក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូនលោក-លោកស្រីស្នងការរង និងភរិយា លោកនាយការិយាល័យ លោកអធិការនគរបាលគ្រប់ស្រុក-ក្រុង និងកងកម្លាំងនគរបាលជាស្ត្រីទាំងចំនួន១៩២នាក់ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃភ្លឺថ្លា និងសូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ៕