ខេត្តកណ្តាល ៖ នៅនាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលស្រុកកៀនស្វាយខេត្តកណ្តាល បានបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយនូវ វិធានការក្តៅអំពីសម្អាតបរិស្ថាន(ការប្រមូលសម្រាម)ដោយក្រោមអធិបតីភាពលោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយ.លោកអភិបាលរងស្រុកនិងឯកឧត្តមប៉ោ សេងប្រធានក្រុមហ៊ុនប៉ោ សេង តារា និងអាជ្ញាធរភូមិនិងអាជ្ញាធរឃុំព្រមទាំងមន្ត្រីដែលមានការពាក់ពន្ធទូទាំងស្រុកកៀនស្វាយ។
នៅក្នុងឱកាសនោះ លោកពៅ គីមលី អភិបាល រងស្រុកទទួលខាងបរិស្ថានបានមានប្រសាសន៍ថា នៅថ្ងៃនេះ រដ្ឋបាលស្រុកកៀនស្វាយបានបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយនូវ វិធានការក្នុងការប្រមូលសម្អាមនៅតាមបណ្តាភូមិនិងឃុំទាំងស្រុកកៀនស្វាយឲ្យខាងតែអស់មិនមានការបោះចោលបែបអាណាធិបតេយ្យឡើយ។
លោក ពៅ គីមលី បន្តថា ៖ នៅក្នុងស្រុកកៀនស្វាយយើងមានក្រុមហ៊ុនប៉ោ សេង តារា របស់ឯកឧត្តមប៉ោ សេងបានមកធ្វើការវិយោគនៅផ្សារ និងប្រមូលសម្អាមចាប់តាំងឆ្នាំ២០១៩មករហូតដល់ឆ្នាំ២០២២នេះ។
លោកអភិបាលរងស្រុកកៀនស្វាយបន្តថា ក្រោយពីក្រុមហ៊ុនប៉ោ សេង តារា មកធ្វើការវិយោគនៅក្នុងស្រុកកៀនស្វាយបានធ្វើឲ្យផ្សារគគីរមានសោភ័ណ្ឌភាពល្អដោយឡែកនៅក្នុងផ្សារមានបរិស្ថានស្អាតហើយមានផ្លូវធំទូលាយក៍មានចាក់សាបបេតុងផ្លូវផង។
ដោយឡែក នៅតាមដងផ្លូវសាធារណៈក៏មានការកាត់បន្ថយការបោះចោលសម្រាម ។ ជាក់ស្តែងកន្លងមក នៅរមណីយដ្ឋានវត្តកៀនស្វាយក្រៅមានគំនរសម្រាមឥឡូវនេះលែងមានទៀតហើយ។
លោកអភិបាល រងស្រុកកៀនស្វាយបន្តទៀតថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលនិងឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល។
នូវ វិធានការសម្អាតបរិស្ថាន (ក្នុងការប្រមូលសម្រាម) នៅភូមិសាស្ត្រស្រុកកៀនស្វាយឲ្យខាងតែបាន ។
លោកអភិបាល រងស្រុកកៀនស្វាយបានលើកឡើងថា ឥឡូវនេះនៅក្នុងស្រុកយើងមានក្រុមហ៊ុនប៉ោ សេង តារា ដែលមានរថយន្តសម្រាប់ដឹកជញ្ចូនសម្រាមយកទៅបោះចោលនៅកន្លែងមានសុវត្ថិភាពវាមិនប៉ះពាល់សុខភាពរបស់ពលរដ្ឋ ។ ហើយអាជ្ញាធរភូមិ.អាជ្ញាធរឃុំនិង
អ្នកដែលមានការពាក់ពន្ធទាំងអស់ត្រូវចូលរួមសហការគ្នាសម្អាតបរិស្ថាននិងបង់សេវាប្រចាំខែដល់ក្រុមហ៊ុនថ្លៃដឹកជញ្ចូនសម្រាម។
លោកអភិបាល រងស្រុកក៍បានលើកឡើងទៀតថា ចាប់ពីថ្ងៃនេះតទៅ មិនត្រូវឲ្យមានការដុតសម្រាមនិងដុតព្រៃឡើយជាអំពើខុសច្បាប់និងត្រូវចូលរួមគ្រប់ខ្នងផ្ទះបង់សេវាថ្លៃដឹកជញ្ចូនសម្រាម។
លោកអភិបាល រងស្រុកបានសង្គត់ធ្ងន់ថា បើប្រជាពលរដ្ឋណាបានយកសម្រាមបោះចោលបែបអាណាធិបតេយ្យ នឹងចាប់បានត្រូវផាកពិន័យនឹងសូមលោកភូមិនិងលោកមេប៉ុស្តិ៍ត្រូវមានវិធានការចំពោះអ្នកយកសម្រាមបោះចោលបែបអាណាធិបតេយ្យ។
នៅចុងបញ្ចាប់ លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបានថ្លែងថា យើងទាំងអស់គ្នាត្រូវចូលរួមសម្អាតបរិស្ថានឲ្យបានគ្រប់ៗគ្នាងដើម្បីជាសុខមាលភាពល្អរបស់បងប្អូនប្រជាពលរដ្ឋនឹងមុខមាត់ភូមិឃុំយើងផង។
លោក អ៊ូ ឈាង បានលើកឡើងថា អាជ្ញាធរភូមិនិងអាជ្ញាធរឃុំត្រូវចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវនាំកូន.ចៅទៅចាក់ថ្នាំវ៉ាក់សាំងដើម្បីបង្ការការពារទប់ស្គាត់ការឆ្លងជម្ងឺកូវីដ.១៩ឲ្យបានគ្រប់ៗគ្នា។
លោកអភិបាលស្រុកកៀនស្វាយក៍បានជម្រុញដល់លោកនាយប៉ុស្តិ៍បន្តយកចិត្តទុកដាក់នូវវិធានការ រក្សាការពារស្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបន្តទៀតដើម្បីជាសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិសាស្ត្រស្រុកកៀនស្វាយ។