(ខេត្តកំពង់ចាម)៖ នារសៀលថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម អមដោយឯកឧត្តមអភិបាលរងខេត្ត បានអញ្ជើញ ចូលរួមចែកកុំព្យូទ័រយួរដៃចំនួន ៤០គ្រឿង និងម៉ាស៊ីនព្រីនចំនួន ៤០ គ្រឿងដល់ឃុំគោលដៅទាំង ៤០ឃុំ ក្នុង៥ស្រុក មានស្រុកបាធាយ ,ជើងព្រៃ, កងមាស ,កោះសូទិននិងស្រុកស្ទឹងត្រង់ ដែលអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប TSSD-AF ជំហានទី២ ។
តាមមន្ត្រីគម្រោង បានឲ្យដឹងថាគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន១ បានចែកកុំព្យូទ័រយួរដៃចំនួន ៤០គ្រឿង និងម៉ាស៊ីនព្រីនចំនួន ៤០គ្រឿង ដល់ឃុំគោលដៅទាំង៤០ឃុំ ប៉ុន្តែបច្ចុប្បន្នសម្ភារៈទាំងនោះបានខូចខាតប្រើប្រាស់មិនកើត។
ដូច្នេះ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីផ្សព្វផ្សាយផ្តល់ព័ត៌មានចល័តឃុំ (CMAWs) និងលោក លោកស្រីមេឃុំក្នុងការបំពេញការងារ ដែលទទួលបានជោកជ័យនាពេលកន្លងមក លើគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ (TSSD-AF) ទើបលោកអភិបាលខេត្ត បានចែកកុំព្យូរទ័រយូរដៃចំនួន ៤០គ្រឿង និងម៉ាស៊ីនព្រីនចំនួន ៤០គ្រឿងបន្ថែមទៀត ដល់ស្រុក៥ ដែលមាន ៤០ឃុំ រួមមានស្រុកបាធាយមាន ៩ឃុំ, ជើងព្រៃមាន ៨ឃុំ ,កងមាសមាន ៨ឃុំ, កោះសូទិនមាន ៧ឃុំ, និងស្រុកស្ទឹងត្រង់ មាន៨ឃុំ ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម