យើងខ្ញុំជា ថ្នាក់ដឹកនាំ និង សមាជិកសមាជិកា នៃ សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ សូមជូនពរជ័យសិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះលោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ ដែលជាស្ត្រីមេធាវីដ៏ឆ្នើមម្នាក់ ក្នុងការការពារយុត្តិធម៌ ជួយជនក្រីក្រ ចូលរួមចំណែក កសាង អភិវឌ្ឍន៍ សង្គមជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត។
សូមលោកស្រីមេធាវី មានសុខភាពល្អបរិបូរណ៍ សេចក្តីសុខសុភមង្គល ជោគជ័យគ្រប់ភារកិច្ច បំណងប្រាថ្នា និងសូមប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕