ភ្នំពេញ ៖ នារសៀល ថ្ងៃទី០៧ ខែ មីនា ឆ្នាំ២០២២ ក្រោមការដឹកនាំ របស់ ហែមដារិទ្ធិ អភិបាលនៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យបានចេញបញ្ជាផ្ទាល់ ចាត់តាំងមន្ត្រីក្រោមឱវាទ ចុះបង្ក្រាប ទីតាំងបើកល្បែងស៊ីសង មួយកន្លែង ស្ថិតនៅ ខាងក្រោយបន្ទាយទាហានព្រៃទារ ចំនុចផ្លូវព្រៃទារ ក្នុងភូមិព្រៃព្រីងខាងជេីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ លែលរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍ ពីសកម្មភាព ការលួចបង្កប់ល្បែងស៊ីសងតាមអនទ្បាញ ស្ថិតនៅភូមិសាស្ត្រខាងលើ ។
លោក ហែមដារិទ្ធិ គួបញ្ជាក់ផងដែរថា ក្នុងនាមជាមន្ត្រីថ្នាក់ដឹកនាំ គំរូដេីម្បី សេចក្តីសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីភូមិឃុំមាន សុវត្ថិភាព ជៀសវាងនូវអំពើលួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុនាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម ក៏ដូចជា ការគោរពអនុសាស្ត្ររបស់ថ្នាក់ដឹកនាំ៕