នៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី រឹម សារិ ស្នងការរងនគរបាលខេត្តកណ្ដាល បានធ្វើការប្រជុំជួរត្រួតពិនិត្យកងកម្លាំង ដើម្បីផ្សព្វផ្សាយ ការពារ សន្តិសុខ សុវត្តិភាព ជូនថ្នាក់ដឹកនាំឆ្លងកាត់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលក្នុងនោះរួមមាន ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ, នគរបាលស្រុកលើកដែក, នគរបាលស្រុកកណ្ដាលស្ទឹង, នគរបាលស្រុកស្អាង, នគរបាលស្រុកកោះធំ, នគរបាលស្រុកអង្គស្នួល, នគរបាលស្រុកល្វាឯម, នគរបាលស្រុកពញ្ញាឮ, កម្លាំងការិយាល័យស្នងការនគរបាលខេត្តកណ្ដាល ៕
នាយករដ្ឋបាល គេហទំព័ររស្មីស្ទឹងត្រង់