ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​កម្មវិធី​តំបន់ ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​កម្មវិធី​តំបន់ ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២២ ដដែល​នេះ បន្ទាប់ពី​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​អាស៊ាន​ណា​ប៉ូល​រួចមក សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​បន្ត​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Joo Ok Lee ប្រធាន​កម្មវិធី​តំបន់ ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​(WEF)​។​

​ក្នុង​ជំនួប​នេះ ឯកឧត្តម Joo Ok Lee បាន​អបអរសាទរ​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ទទួល​ធ្វើជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២​នេះ និង​បាន​សម្តែង​ការអបអរសាទរ​ចំពោះ​វឌ្ឍនភាព និង​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ។ ឯកឧត្តម​បាន​មានប្រសាសន៍ថា ឯកឧត្តម​បាន​ធ្វើដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ ហើយ​នៅពេលនេះ ឃើញថា​ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ខ្លាំង ទោះបី​ស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នាពេល​នេះ​ក៏​ដោយ ។ ឯកឧត្តម​បាន​បញ្ជាក់ថា ប្រសិនបើ​គ្មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​ជា​សកល​នោះទេ កម្ពុជា​ពិតជា​មាន​ការអភិវឌ្ឍ​រីក​ចម្រើន​ជាង​នេះ​ទៅទៀត​។

​ឯកឧត្តម Joo Ok Lee បាន​គោរព​ជម្រាបជូន​សម្តេច​តេជោ អំពី​ដំណើរការ​រៀបចំ​កិច្ចប្រជុំ​វេទិការ​សេដ្ឋកិច្ចពិភពលោក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ ហើយ​ឯកឧត្តម​នឹង​ទទួល​ទស្សនៈ ក៏ដូចជា​អនុសាសន៍​ល្អៗ​ពី​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ទាក់ទង​ទៅនឹង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្នុងនាម​សម្ដេច​តេជោជា​ប្រធាន​អាស៊ាន​។

​ឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​យល់ស្រប​ជាមួយ ឯកឧត្តម Joo Ok Lee ដែល​លើកឡើង​ថា​ប្រសិនបើ​គ្មាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​ជា​សកល​នោះទេ កម្ពុជា​នឹង​មាន​ការរីកចម្រើន​ជាង​នេះ ជាមួយនឹង​ការកាត់បន្ថយ​ភាពក្រីក្រ កាន់តែ​ច្រើន​បន្ថែមទៀត ។ ទោះជា​យ៉ាងណា​ក៏ដោយ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​ឯកឧត្តម Joo Ok Lee ផងដែរ​ថា កម្ពុជា​បាន​ចាក់​ស្រោច​វ៉ាក់សាំ​កូវី​១៩ ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា ហើយក៏​បាន​បើក​ប្រទេសជាតិ​ឡើងវិញ​កាលពី​ថ្ងៃ​ទី ១​ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅនេះ ហើយ​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ សេដ្ឋកិច្ច​កម្ពុជា​រំពឹងថា​នឹង​មាន​ការកើនឡើង ប្រមាណ​ជា 5,6% សម្រាប់​ឆ្នាំ​២០២២ នេះ​។​

​ក្នុងនាម​ជា​ប្រធាន​អាស៊ាន សម្ដេច​តេជោ បាន​មានប្រសាសន៍ថា អ្វី​ដែល​សម្ដេច​ចង់​បាន គឺ​អាស៊ាន​សហការគ្នា​បើក​ប្រទេស​ឡើងវិញ​ព្រម​គ្នា ជំរុញ​ទំនាក់​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ជាពិសេស​នៅពេល​ដែល​ទាំងអស់គ្នា​រស់នៅ​ក្នុង​បរិបទ​ថ្មី​នៃ​សម័យ​កូវី​ដ​១៩ នោះ​។ លើសពីនេះទៅទៀត សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏បាន​ផ្ដល់​ជូន ឯកឧត្តម Joo Ok Lee នូវ​ទស្សនៈ​របស់​សម្ដេច ពាក់ព័ន្ធ​ទៅនឹង​រូបមន្ត​១​បូក នោះ​គឺ​ការវិនិយោគ​មិន​ប្រមូលផ្ដុំ មានន័យ​ថា​ការវិនិយោគ​នៅ​ប្រទេស​មួយ​ហើយ​គប្បី​ណា​វិនិយោគ​នៅ​ប្រទេស​ជាប់​នោះ​មួយ​ទៀត ដើម្បី​ដោះស្រាយ​នៅពេល​ដែល​ប្រទេស​មួយ​ជួប​នូវ​វិបត្តិ ដូចជា​បញ្ហា​ជំងឺ​កូវី​ដ​១៩ រីក​រាលដាល​ជាដើម ប្រទេស​មួយទៀត​អាច​បំពេញ​នូវ​តម្រូវការ ប្រទេស​មួយទៀត ដើម្បី​រក្សា​នូវ​ស្ថិរភាព , ការផ្គត់ផ្គង់​ទំនិញ ក៏​ដូច​ជា​ការ​ទាញ​ចំណាប់​អារម្មណ៍​ទៅលើ​ការវិនិយោគ លើ​វិស័យ ឌីជីថល ដែល​កន្លងមក​នេះ​វិស័យ​ឌីជីថល​មិន​ត្រឹមតែ​មិន​មាន​ការប៉ះពាល់​ជាមួយនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​ទេ ផ្ទុយទៅវិញ​វិស័យនេះ​បាន​នឹង​កំពុងតែ​វិវត្ត​រីកចម្រើន​យ៉ាង​ឆាប់រ​ហ័ស​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល