ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត ជា ដែន អញ្ជើញ​ជា​អធិបតី ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្តីពី "​ដាស់​សក្តានុពល​ ​កសាង​ភាព​ធន់​នឹង​វិបិត្ត និង​រីកចម្រើន​" នៅ​មជ្ឍមណ្ឌល​អភិវឌ្ឍ​ន៏​ធុរកិច្ច​ - ឯកឧត្តម​បណ្ឌិត ជា ដែន , ប្រធានស្តីទី​សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (CCADA) បាន​មាន​សទ្ធា​ជ្រះថ្លា​បាន​ចូល​រូ​ម​ជា​បច្ច័យ​ចំនួន​២០​ម៉ឺន​រៀល សម្រាប់​បុណ្យ​អង្គ​កឋិនទាន​មហា​សាមគ្គី ដង្ហែ​ទៅ​វត្ត​ព្រះពុទ្ធ មាន​សិរី - សារព័ត៌មាន​ប្រកបដោយ​ក្រមសីលធម៌​ធានា​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ពិត​និង​ត្រឹមត្រូវ​របស់​ប្រជាពលរដ្ឋ​ - តើ​ម្ចាស់ផេក ឈ្មោះ ខោអាវ​ខ្នាត​ធំ បោះ​ដុំ រកស៊ី​លក់​តាម​ប្រពន្ធ័អ​ន​ឡាញ រកស៊ី​សុច្ចរិត​ទៀងត្រង់ ដែរ​ឬ​យ៉ាងណា​? - ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​អគ្គីភ័យ ឆាប់ឆេះ​ផ្ទះ​អស់​ទាំងស្រុង ក្នុង​ស្រុក​ជល​គី​រី​ - ឯកឧត្តម​បណ្ឌិត ជា ដែន ប្រធានស្តីទី​សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (CCADA) បាន​មាន​សទ្ធា​ជ្រះថ្លា​បាន​ចូល​រូ​ម​ជា​បច្ច័យ​ចំនួន ២០ ម៉ឺន​រៀល សម្រាប់​បុណ្យ​អង្គ​កឋិនទាន​មហា​សាមគ្គី ដង្ហែ​ទៅ​វត្ត​សុក្ខ​គិរី​សោភ័ណ្ឌ (​ហៅ​វត្ត​កប់​ស្រូវ​) - ការដ្ឋាន គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោត​លើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន បានចាប់ផ្តើម​ចល័ត​គ្រឿងចក្រ​ទៅ​ចូល​គោលដៅ​ដើម្បី​ដំណើរ​ការដ្ឋាន​សាងសង់​ជា​ផ្លូវកា​រហើយ​ - ​ឯកឧត្ដម​បណ្ឌិត ជា ដែន អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ជា​ផ្លូវការ បណ្តាញ​សង្គម និង​ប្រព័ន្ធ​គ្រប់គ្រង​សមាជិកសមាគម ក្នុង​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ - ទិវា​គ្រូបង្រៀន​ពិភពលោក World Teacher's Day ​ប្រធានបទ “​គ្រូបង្រៀន ជា​គន្លឹះ​នៃ​ការអប់រំ​ឌីជីថល​” - មន្ត្រី​ឧទ្យានុ​រ​ក្ស​ប្រចាំកា​រ​នៅ​ទីស្នាក់ការ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ពញាក្រែក បាន​ចុះ​ល្បាត​ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ តាម​បណ្ដោយ​ផ្លូវ​ក្រវ៉ាត់​ព្រំដែន ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ត្រពាំងផ្លុង​ទី​១ ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ឃាត់​រថយន្ត​កែច្នៃ ដឹកជញ្ជូន​ឈើ​ហ៊ុប​មូល​ប្រភេទ​លេខ​២ (​ឈើទាល​) ចំនួន​១០​កំណាត់
0

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បន្ដ​ចុះ​ត្រួតពិនិត្យ​សំណង់​នានា នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X-16 ក្នុង​ខេត្ត​ត្បូងឃ្មុំ​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បន្ដ​ចុះ​ត្រួតពិនិត្យ​សំណង់​នានា នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X-16 ក្នុង​ខេត្ត​ត្បូងឃ្មុំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ត្បូងឃ្មុំ​)៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រសៀល​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​បន្ដ​ដឹកនាំ​ក្រុមការងារ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សំណង់​នានា​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X-16 ស្ថិត​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​ក្រោយពី​ទទួល​ភារកិច្ច ជា​ប្រធាន​ក្រុមការងារ​រៀបចំ​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៤៣ ទិវា​ដំណើរ​ឆ្ពោះ​ទៅ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ផ្តួចផ្តើម និង​កៀងគរ​សប្បុរសជន ធ្វើ​ការសាងសង់​តំបន់​ប្រវត្តិសាស្ត្រ​នេះ ឲ្យក្លាយ​ជា​តំបន់​ទេសចរណ៍ តំបន់​មិត្តភាព​កម្ពុជា វៀតណាម ទីលាន​កីឡាបាល់ទាត់​ជាដើម​។​

​កន្លង​ទៅ​បាន​កសាង​រួចរាល់​ដូចជា សាលា​ដំណាក់ អគារ​វេទិកា បន្ទប់​អនាម័យ តារាង​បាល់ទាត់ ស្រះ​ទឹក ផ្លូវ ប្រព័ន្ធ​លូ បង្គោល​ភ្លើង បណ្ដាញ​អគ្គិសនី ដាំ​ដើមឈើ ។​ល​។ កំពុង​បន្ត​សាងសង់​អគារ​មិត្តភាព​កម្ពុជា វៀតណាម អាគារ​រដ្ឋបាល អគារ​ស្នាក់នៅ បន្ទប់​អនាម័យ ប្រាង្គ​ប្រសាទ​ព្រះអង្គ​គោកធ្លក ផ្លូវ​ក្រាល​កៅស៊ូ​ក៏​កំពុង​សាងសង់​ជិត​រួចរាល់​ផងដែរ​។​

​គួរ​ជម្រាប​ថា តំបន់​កោះ​ថ្ម ចំណុច​អាង​ដាច់ X16 គឺជា​ចំណុច​នៃ​ការចាប់ផ្ដើម​ដំណើរ​តស៊ូ​រំដោះជាតិ របស់​សម្ដេច​តេជោ ហ៊ុន សែន ឆ្ពោះទៅ​កាន់​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល