(ព្រះវិហារ) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តមត្រូវទទួលបានការសាទរ និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញា ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទាំងខេត្តព្រះវិហារ។
នេះ សបញ្ជាក់ឱ្យឃើញថា វត្តមានរបស់ឯកឧត្តម អ៊ុន ចាន់ដា អស់រយៈកាលជិត១០ឆ្នាំ នៅលើទឹកដីដ៏វិសិដ្ឋនៃខេត្តព្រះវិហារ ក្នុងតួនាទីជាថ្នាក់ដឹកនាំខេត្តដែលប្រសូត្រចេញពីបញ្ញវន្តម្នាក់ គឺពិតជាបានទទួលការគោរព ស្រលាញ់ពីប្រជាជនដោយបេះដូងយ៉ាងពិតប្រាកដ ។