ភ្នំពេញ ៖ នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាប ទីតាំង អ៉ីនធើណេត បង្កប់ល្បែងស៊ីសង ចំនួន ០១ទីតាំងមានទីតាំង ស្ថិតនៅផ្ទះលេខ ២១៥២ ផ្លូវលេខ៧២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ពេលក្រុមការងារចុះទៅដល់ពិនិត្យឃើញថា មានមនុស្សចំនួន០២នាក់ និងមានសំភារៈមួយចំនួន ដែលជាសំភារៈ សង្ស័យប្រព្រឹត្តិ ល្បែងស៊ីសង ក្រុមការងារខណ្ឌ សម្រេច អប់រំណែនាំអ្នកមើលការទីតាំងខាងលើអោយត្រឡប់ទៅវិញ ដោយផ្តិតមេដៃ ឈប់បម្រើការអាជីវកម្មនេះបន្តទៀតឡើយ នឹងដកហូរ កុំព្យូទ័រចំនួន០៣គ្រឿង ទូរទស្សន៍០១គ្រឿង ម៉ាស៊ីនព្រីនមុងបាល់ចំនួន០១គ្រឿង និង កៅអីចំនួន០៥យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។