ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

ជនរងគ្រោះ​ដែល​រង​ការ​វ៉ៃ​ដំ​ដូច​សត្វ និង​បើកឡាន​ដេញ​បុក​សម្លាប់ កំពុង​ទន្ទឹងរង់ចាំ​យុត្តិធម៌ និង​សំណូមពរ​ចៅក្រម​ស៊ើបសួរ ហុក ពៅ និង ឯកឧត្តម​ប្រធាន​តុលាការក្រុង​ភ្នំពេញ ជួយ​ផ្តល់​យុត្តិធម៌ និង​ចាត់ការ​ជន​ត្រូវ​ចោទ​ដ៏​កាច​សាហាវ​ឈ្មោះ កែវ ចា​ន្នី តាមច្បាប់​

ជនរងគ្រោះ​ដែល​រង​ការ​វ៉ៃ​ដំ​ដូច​សត្វ និង​បើកឡាន​ដេញ​បុក​សម្លាប់ កំពុង​ទន្ទឹងរង់ចាំ​យុត្តិធម៌ និង​សំណូមពរ​ចៅក្រម​ស៊ើបសួរ ហុក ពៅ និង ឯកឧត្តម​ប្រធាន​តុលាការក្រុង​ភ្នំពេញ ជួយ​ផ្តល់​យុត្តិធម៌ និង​ចាត់ការ​ជន​ត្រូវ​ចោទ​ដ៏​កាច​សាហាវ​ឈ្មោះ កែវ ចា​ន្នី តាមច្បាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ ផ្អែក​តាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២៧៨៧ ចុះ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២១ និង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​របស់ លោក​ព្រះរាជអាជ្ញារង ហេង ផេង បាន​សម្រេច​ដាក់​ឱ្យ​ស្ថិតក្រោម​ការឃុំ​ខ្លួន​បណ្តោះ​អាសន្ន និង​ការត្រួតពិនិត្យ​លើ ឈ្មោះ កែវ ចា​ន្នី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ពីបទ​៖ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​បរិវេណ​ផ្ទះ និង​តាម​ផ្លូវ​ក្បែរ​ផ្ទះ ស្ថិតនៅ​ភូមិតិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១​។

​ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​ ​ជន​ត្រូវ​ចោទ អាង​អំណាច​ទឹកប្រាក់ ឈ្មោះ កែវ ចា​ន្នី នៅតែ​មាន​សេរីភាព និង​បង្ក​ការភ័យខ្លាច​ឱ្យ​ជនរងគ្រោះ​និង​គ្រួសារ​គាត់​រាល់ថ្ងៃ គ្មាន​ស្រាកស្រាន្ត​ឡើយ ព្រោះ​ខ្លាច​ជន​កំណាច​ឃោរឃៅ​នេះ មក​ធ្វើបាប​តាម​មធ្យោបាយ​ផ្សេងៗ ម្តង​ទៀត​ដល់​អាយុជីវិត​។​

​ជនរងគ្រោះ ឈ្មោះ ធី ដាយ​សំបូរ មុខរបរ​ជា​អ្នកសារព័ត៌មាន​អំណាច​ទាំង​៤ និង​ជា​សមាជិកសមាគម​អ្នកកាសែត បាន​ទម្លាយ​ការ​ឈឺ​ចុកចាប់​ឱ្យដឹងថា កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ រូប​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​TODAY ឌុប​ប្រពន្ធ​និង​កូនតូច​ម្នាក់​អាយុ​ទើប​៣​ឆ្នាំ ចេញពី​ផ្ទះ​ជួល​ក្នុង​បំណង​យក​ខោអាវ​ទៅ​បោកគក់ ស្រាប់តែ​បាន​ឃើញ​ជន​ត្រូវ​ចោទ​ឈ្មោះ កែវ ចា​ន្នី កំពុង​អង្គុយ​ផឹកស៊ី​នៅ​ក្រោយ​ផ្ទះ​ខ្លួន​ក្នុង​បុរី​ឈូក​វ៉ា​២ ជាមួយ​បក្ខពួក​៤-៥​នាក់​ទៀត ។

​ជនរងគ្រោះ​បន្ថែមថា ដោយ​ធ្លាប់​ស្គាល់ ទំនាក់ទំនង​រកស៊ី​ជាមួយគ្នា ពេល​ឃើញ​ក៏​ឈប់​ម៉ូតូ​ចុះទៅ​ជម្រាបសួរ សួរនាំ​បញ្ហា​សេសសល់​ផ្សេងៗ ស្រាប់តែ​ឈ្មោះ កែវ ចា​ន្នី ដែល​បាន​ផឹកទឹក​ប្តូរ​និស្ស័យ ប្រែជា​ខឹង ហើយ​បាន​យក​កែវស្រា​និង​ចាន​ជាច្រើន​ដែល​កំពុង​ផឹកស៊ី​នោះ​គប់​ស្រោច​លើ​ខ្លួន បន្ថែម​លើស​នេះ​បាន​យក​ដុំ​ឥដ្ឋការ៉ូឡា គប់ បណ្តាលឱ្យ​របួស​ខ្នង​ធ្ងន់ធ្ងរ រួច​យក​ដុំ​នោះ វ៉ៃ​ក្បាល ប៉ុន្តែ​សំណាង​ជនរងគ្រោះ​បាន​យកដៃ​រង​ជាប់ បណ្តាលឱ្យ​របួស​ដៃ​។ រួច​ជនល្មើស ថែម​ទាំង​ស្រែក​បញ្ជា​ឱ្យ​បក្ខពួក​របស់​ខ្លួន ចាប់​វ៉ៃ​សម្លាប់​ចោល​តែ​ម្តង (​ផ្ទះ​ជនល្មើស​មាន​កាំ​រ៉ា​សុវត្ថិភាព​)​។

​ឃើញ​ស្ថានភាព​បែប​នេះ ជនរងគ្រោះ​បាន​រត់គេច​ពី​កន្លែងកើតហេតុ និង​ប្រាប់​ប្រពន្ធ​អោយ​ឌុប​កូន​តូច​អាយុ​៣​ខួច​ចេញទៅ ស្រាប់តែ​ឈ្មោះ កែវ ចា​ន្នី បាន​រត់​ទៅ​បើករថយន្ត​ម៉ាក​Ford Rapter ពាក់​ស្លាក​លេខ ភ្នំពេញ 2BQ-5566 ដេញ​បុក​សម្លាប់ និង​បាន​ទៅ​ស្ទាក់​ផ្លូវ រួច​យក​ដំបង​ឈើ​ប្រវែង​ប្រហែល​១​ម៉ែត្រ វាយដំ បណ្តើ​ដូច​សត្វ​ធាតុ បង្ខំ​ឱ្យ​ជនរងគ្រោះ​ដើរ​ទៅ​ផ្ទះ​របស់​គេ ដើម្បី​សុំ​ទោស​នៅ​ចំពោះមុខ​ប្រពន្ធ​របស់​គេ (​កែវ ចា​ន្នី​) បណ្តាល​របួស​គ្រាំគ្រា​ពក​ឆ្អឹង កែងដៃ ខ្នង ចង្កេះ ក​សង្ខាង កំប៉េះ​គូថ និង​ភ្លៅ បែក​ទូរស័ព្ទដៃ​ខូច​អស់​ចំនួន​០២​គ្រឿង និង​ដាច់​ខ្សែក​បន្តោង​ព្រះពុទ្ធ ។ បន្ទាប់​ពី​វ៉ៃ​បាក់​ដំបង ឈ្មោះ កែវ ចា​ន្នី បាន​ច្របាច់​ក​ជនរងគ្រោះ ស្ទើ​ដាច់ដង្ហើម​ទៀតផង​។

​ជនរងគ្រោះ​បន្ថែមថា នៅពេល​វ៉ៃ​ដំ​នោះ បក្ខពួក​កំពុង​ផឹកស៊ី ប្រពន្ធ​និង​ប្អូន​របស់​ជនល្មើស បាន​ត្រឹម​ឈរ​មើល មិន​មាន​អ្នក​ជួយ​ឃាត់​ឡើយ បណ្តោយ​ឱ្យ​ជន​ត្រូវ​ចោទ​វ៉ៃ​ដំ​ច្រំ​ធាក់​ជនរងគ្រោះ​តាម​អំពើ​ចិត្ត​។​

​បន្ទាប់​រង​អំពើហិង្សា​យ៉ាង​ព្រៃផ្សៃ ជនរងគ្រោះ ធី ដាយ​សំបូរ បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទបង្អែក​រាជ​ធានី​ភ្នំពេញ និង​បាន​ដាក់ពាក្យ​ប្តឹង​នៅ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោរ​ធិ៍​សែន​ជ័យ និង​ប្តឹង​ផ្ទាល់​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប លោក​ព្រះរាជអាជ្ញារង ហេង ផេង ចោទប្រកាន់​ជន​ត្រូវ​ចោទ និង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​។​

​តាមរយៈ​សារព័ត៌មាន ជនរងគ្រោះ ឈ្មោះ ធី ដាយ​សំបូរ សូម​លើក​ដៃ​ម្រាម​១០ គោរព​ស្នើសុំ ចៅក្រម​ស៊ើបសួរ ហុក ពៅ និង ឯកឧត្តម តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជាពិសេស ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ មេត្តា​ជួយ​ផ្តល់​យុត្តិធម៌​ឱ្យ​ខ្លួន និង​សូម​ចាត់ការ​ជន​ល្មើសច្បាប់​ដែល​អាង​អំណាច​ទឹកប្រាក់ ឱ្យ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​កុំបី​ខាន​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល