ទាន់ហេតុការណ៍
បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. - ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​)
0

​កាកបាទក្រហមកម្ពុជា ប្រគល់ជែល​លាងដៃ ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កណ្តាល អនុសាខា​ក្រុង ស្រុក​ចំនួន​១១ និង​មណ្ឌល​សុខភាព​ចំនួន​១១

​កាកបាទក្រហមកម្ពុជា ប្រគល់ជែល​លាងដៃ ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កណ្តាល អនុសាខា​ក្រុង ស្រុក​ចំនួន​១១ និង​មណ្ឌល​សុខភាព​ចំនួន​១១

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ រសៀល​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២១ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល បាន​រៀបចំ​ពិធី​ប្រគល់ និង​ទទួលជែល​លាងដៃ ពី​កាកបាទក្រហមកម្ពុជា​ចំនួន​១,៤៦៦​កេស​(​ស្មើនឹង​២៣,៤៥៦​ដប​)​ដើម្បី​ប្រើប្រាស់​ក្នុង​ការចូលរួម​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩​។​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល​បាន​មានប្រសាសន៍ថា សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល​មាន​មោទនភាព​ក្រៃលែង​ដែល​បាន​ទទួល​ការជួយ​ឧបត្ថម្ភ​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​ចំ​ពេល​ដែល​សាខា​កំពុងមាន​តម្រូវការ​ចាំបាច់​ក្នុងការ​ធ្វើ សកម្មភាព​ប្រយុទ្ធ​នឹង​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ។ ពាក់ព័ន្ធ​នឹង​សកម្មភាព​ការងារ​នេះ​៖ រយៈពេល​កន្លង​ទៅ កាកបាទក្រហមកម្ពុជា​បានផ្តល់​ជា​បន្តបន្ទាប់​ដល់​សាខា​ខេត្តកណ្តាល​នូវ​សម្ភារ​មួយចំនួនធំ​មាន អាល់​កុល សាប៊ូ ដែល​ម៉ាស់ និង​សម្ភារ​ផ្សព្វផ្សាយ ព្រមទាំង​បាន​ផ្តល់​នូវ​គម្រោង​កម្ម​វិធី​ត្រៀម​បង្ការ​ឆ្លើយតប​ការរីក​រាលដាល ជា​សកល​នៃ​ជំងឺ​កូវី​៥-១៩ ក្នុង​សហគមន៍ នៅ​ភូមិ​គោលដៅ​ចំនួន ៣ ក្នុង​ឃុំ​សំពៅ​ពូន និង​ក្នុង​ភូមិ​ចល័ត គ្រប់​ឃុំ​ទូទាំង​ស្រុក កោះធំ ក្រោម​ការជួយ​ឧបត្ថម្ភ​ថវិកា និង​បច្ចេកទេស​ពី​កាកបាទក្រហមកម្ពុជា​។​

​ឯកឧត្តម ក៏​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង ជ្រាលជ្រៅ​ចំ​ពោ​៖ ថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា ដែល​បាន​ផ្តល់​អំណោយ​ដល់​សាខា​នៅ​ថ្ងៃនេះ​៖ និង​ក្នុង​រយៈពេល​កន្លងមក ពិសេស​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ចំពោះ​កាកបាទក្រហមកម្ពុជា ដែល​បាន​ជួយ​ទំនុកបម្រុង​ផ្នែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ដល់​មន្ត្រី បុគ្គលិក សាខា​តាម​រយៈ​ការបើក​វគ្គ​បណ្តុះបណ្តាល វគ្គ​បំប៉ន វគ្គ​ផ្សព្វផ្សាយ សិក្ខាសាលា និង​កិច្ចប្រជុំ​នានា ដែល​ធ្វើឱ្យ​មន្ត្រី​បុគ្គលិក​សាខា​មាន​ចំណេះ​៖​ដឹង មាន​សមត្ថភាព​បំពេញការងារ​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ ដែល​ធ្វើឱ្យ​សាខា​ខេត្ត​កណ្តាល​បាន​ឈាន​ពី​កម្រិត​អប្បបរមា ទៅ​ដល់​កម្រិត​អភិវឌ្ឍន៍​ទី​១ និង​ឈាន​ទៅដល់ កម្រិត​អភិវឌ្ឍន៍​ទី​២ តាំងតែ​ពី​អាណត្តិ​ទី​៤​រហូត​ដល់​អាណត្តិ​ទី​៥ នេះ ។​

​ក្នុងឱកាស​នោះ​ដែរ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១​កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹងនេះ​ដែរ សូម​កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ គណៈម្មាធិការ​សាខា អនុសាខា ជាពិសេស​លោក​គ្រូអ្ន​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​បង្អែក និង​មណ្ឌល​សុខភាព ដែល​វីរជន​អាវ​ស ក្នុង​ការជួយ​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ក៏​ដូចជា​ការជួយ​សង្គ្រោះ​ដល់​អ្នកជំងឺ​កូវី​ដ​-១៩ ហើយ​កាកបាទក្រហមកម្ពុជា បាន​ចូលរួមចំណែក​ជាមួយ​អាជ្ញាធរ​សាធារណៈ​ក្នុង​អប់រំ​ផ្សព្វផ្សាយ លើកកម្ពស់​សុខភាព​ស​ហគ​មន៍ ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​ជាមួយគ្នានេះដែរ ដោយ​មើលឃើញ​អនុសាខា​មាន​ការបែងចែក​តាម​សាលារៀន ស្រប​តាម​ក្រសួង​អប់​ក៏​ទើប​ចេញ​សា​ចរណ៍​រំលឹក​ដល់​គ្រឹះស្ថាន​សិក្សា​ធ្វើ​យ៉ាង​មិច​ឲ្យ​សុវត្ថិភាព​ដល់​សិស្សានុសិស្ស ដូច្នេះ​ក៏​ជា​ឆ្លើតបបាន​ទាន់ពេលវេលា​ដែល​ដាក់ចុះ​របស់​រាជរដ្ឋាភិបា​ល​ក៏ដូចជា​សាមី​ស្ថាប័នៗ ហើយ​យើង​ជឿជាក់​ថា​ការ​ប្រគល់ជែល​នេះ គឺជា​ចូល​រួមចំណែក​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​។ បច្ចុប្បន្ននេះ វីរុស​បំលែង​ថ្មី អូ​មី​ក្រុង ក៏​បាន​ឆ្លង​ចូល​សហគមន៍​ផង​ដែល សូម​បងប្អូន​ប្រជាពលរដ្ឋ ចូល​អនុវត្ត វិធានការ ៣​ការពារ ៣​កុំ និង​២​ចូលរួម របស់​ក្រសួង​សុខាភិបាល ដើម្បី ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​យើង មាន​សុ​វត្ថ​ភាព​។​

​សូម​បញ្ជាក់​ជូន​ថា ៖​ជែល​លាងដៃ​ដែល​បានប្រារព្វ​ពិធី​ប្រគល់​-​ទទួល​នា​ថ្ងៃនេះ​មាន​ចំនួន ១,៤៦៦​កេស ស្មើនឹង ២៣,៤៥៦​ដប ក្នុងនោះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ទទួលបាន​ចំនួន​៣១១​កេស អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុង ស្រុក​ទាំង​១១ ក្នុង​មួយ​អនុសាខា​ទទួលបាន​១៥​កេស និង​មន្ទីរពេទ្យ​បង្អែក​ក្រុង ស្រុក ក្នុង​មួយ​មន្ទីរ​ទទួលបាន​ចំនួន ៩០​កេស​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល