កំពង់ចាម៖ នារសៀលថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបី, អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំរៀបចំផែនការនៃការប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ។
ក្នុងដំណើរអញ្ជើញចុះបំពេញការងារខាងលើ ក៏បានការអញ្ជើញចូលរួមសហការយ៉ាងកក់ក្តៅពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមជាថ្នាក់ដឹកនាំតំណាងក្រសួងពាក់ព័ន្ធមួយចំនួន , ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ និងក្រុមការងារថ្នាក់ជាតិមួយចំនួនទៀត។