នៅរសៀល ថ្ងៃសុក្រទី២០ ខែមករា ឆ្នាំ២០២២ នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រៀបចំពិធីបោះជំរំ យុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ ÷ “ការអភិវឌ្ឍសមត្ថភាពយុវជន ផ្នែកបច្ចេកវិទ្យា ក្រោមម្លប់សន្តិភាព” នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ (ថ្ងៃទី១៩ ដល់ ២៤ ខែមករា) ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងលោកជំទាវ ស្រូយ សុជាតិ អគ្គនាយិការ នៃនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត កងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សជាយុវជន សសយក កាយរិទ្ធិ និងយុវជន កាលបាទក្រហម ជាច្រើននាក់ ផងដែរ ។