កៀនស្វាយ: ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ លោកវរៈសេនីយ៍ឯក ព្រះ សំណាង អធិការស្រុកកៀនស្វាយ ដឹកនាំកងកម្លាំងជំនាញស្រុកកៀនស្វាយនិងកម្លាំងប៉ុស្តិ៍ឈើទាលស្រុកកៀនស្វាយបង្ក្រាបករណីៈលួច និងទទួលផលចោរកម្ម និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២វេលាម៉ោង៩នឹង៣០នាទី។ នៅចំណុចស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យមានចំនួន០៧នាក់:
១/ឈ្មោះសូ សំអ៊ន ហៅ វី ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។
២/ឈ្មោះ អ៊ន ស្រ៊ាន់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
៣/ឈ្មោះស៊ីម សំបូរ ហៅ ឌុន ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួលនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
៤/ឈ្មោះ ចិះ ភារុណ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបណ្តុះអាសន្នភូមិ ព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
៥/ឈ្មោះសំរិទ្ធ ប៊ុនណា ហៅ ពេទ្យ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន។
៦/ឈ្មោះ ត្រាយ សម្ជស្ស ហៅភ័ស ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាលមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
៧/ឈ្មោះឡាច ម៉េងលាង ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិព្រែក ឃុំព្រែកឃ្លោក ស្រុកស្អាង ខេត្តកណ្ដាល(រត់គេចខ្លួន)។
វត្ថុតាង រួមមាន:ចំនួន៨គ្រឿង ម្ស៉ៅក្រាមពណ៌សរថ្លា សង្ស័យថាសាធាតុញៀនមួយចំនួន រួមមានកភ្លើងជ័យព័ណ៌ខ្មៅមួយដើម នឹងសំភារៈសម្រាប់ធ្វើសកម្មភាពកាច់សោកម៉ូតូមួយចំនួនទៀត។
នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើ កម្លាំងជំនាញនគរបាលយុត្តិធម៍ស្រុកកៀនស្វាយ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ឈើទាល ប៉ុស្តិ៍កំពង់ស្វាយ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ នឹងកម្លាំងអធិការខណ្ឌ័ច្បារអំពៅ បានចុះស៊ើបអង្កេតស្រាវជ្រាវមុខសញ្ញា ឆក់ លួច ម៉ូតូតាមបណ្តោយផ្លូវលេខ១១០ យ៉ាងសកម្ម ជាលទ្ធផលក៏ឃាត់បានមុខសញ្ញានឹងបក្សពួកខាងលើ រូមជាមួយវត្ថុតាងពាក់ពន្ធ័បទល្មើស យកមកសាកសួរបន្តនៅប៉ុស្តិ៍ឈើទាល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ត្រាយ សម្ជស្ស ហៅភ័ស ភេទប្រុស បានឆ្លើយសារភាពថាៈ ខ្លួនបានទទួលយកម៉ូតូចំនួន ០៣គ្រឿង ពីរឈ្មោះ ឡាច ម៉េងលាង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកឃ្លោក ឃ៉ំព្រែកឃ្លោក ស្រុកស្អាង ខេត្តកណ្តាល ។
ក្រោយពីសាកសួររួច ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។
នាយករដ្ឋបាល គេហទំព័ររស្មីស្ទឹងត្រង់