ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
ថ្លែងក្នងឱកាសនោះឯកឧត្តម សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការងារដែលសម្រេចបានក្នុងរយៈពេលកន្លងមករបស់សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម។ ឯកឧត្តមបានលើកទឹកចិត្ត និងជម្រុញឲ្យសមាជិក សមាជិកា បន្ដពង្រឹង និងពង្រីកសកម្មការងារបន្ដទៀត ជាពិសេសបន្ដរក្សាស្មារតីសាមគ្គីភាពឲ្យបានកាន់តែល្អបន្ថែមទៀត ៕